We TV Cambodia

ភ្នាក់ងារ​ស្រាវជ្រាវ​សេដ្ឋកិច្ច​របស់​អាម​រិ​ក ព្យាករថា ​សេដ្ឋកិច្ចកម្ពុជា​នឹង​​ងើបឡើង​វិញ​ជិត៦,០%​នៅ​ឆ្នាំក្រោយ

ភ្នាក់ងារ​ស្រាវជ្រាវ​សេដ្ឋកិច្ច​របស់​អាម​រិ​ក ព្យាករថា ​សេដ្ឋកិច្ចកម្ពុជា​នឹង​​ងើបឡើង​វិញ​ជិត៦,០%​នៅ​ឆ្នាំក្រោយ

ទីភ្នាក់ងារ​ស្រាវជ្រាវ​សេដ្ឋកិច្ច​របស់​អាមេរិក Moody’s Investors Service  ​បានឲ្យដឹងថា ការថយចុះ​នៅក្នុង​ប្រទេស​ចិន សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក នឹង​រារាំង​ទស្សនវិស័យ​កំណើន​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំនេះ ដោយ​ព្យាករពី GDP ថានឹង​ធ្លាក់ចុះ​រហូតដល់០,៣ភាគរយ។ ប៉ុន្តែ​សម្រាប់ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជា (GDP) ត្រូវបាន​ព្យាករណ៍​ថា នឹង​ស្ទុះ​ងើបឡើង​វិញ​ជិត ៦,០ ភាគរយ​នៅ​ឆ្នាំក្រោយ។ ប្រភពដដែលបានឲ្យដឹងថា ទម្រង់​ឥណទាន​ចុងក្រោយបង្អស់​របស់​ប្រទេស​កម្ពុជា បាន​ឆ្លុះបញ្ចាំង​ពី “ទស្សនវិស័យ​កំណើន​ដ៏​រឹងមាំ” របស់​ប្រទេស ក៏ដូចជា​បន្ទុក​បំណុល​ដែលមាន​តម្លៃ​សមរម្យ និង​មធ្យម។

ទោះបី​អត្រា​ឆ្លង​ជំងឺ​មាន​កម្រិត​ក៏ដោយ ទីភ្នាក់ងារដដែល ​បានឲ្យដឹងទៀត​ថា ការផ្ទុះ​ជំងឺ​នេះ​នឹង​ជះឥទ្ធិពល​ដល់​ការវិនិយោគ និង​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស ដោយសារ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន។ លោកស្រី Anushka Shah អនុប្រធាន​ភ្នាក់ងារ Moody និង​ជា​អ្នកវិភាគ​ជាន់ខ្ពស់ បាន​មានប្រសាសន៍ថា “ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការធ្លាក់ចុះ ដោយសារ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយនឹង​ប្រទេស​ចិន​កិច្ច​យ៉ាង​ទូលំទូលាយ” ។

លោកស្រី Shah បាន​កត់សម្គាល់ថា ប្រទេស​ចិន​តំណាង ៤៣%  នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​របស់​ប្រទេស​កម្ពុជា ខណៈដែល​ភ្ញៀវទេសចរ​ ចិនក៏មានចំនួន​សរុប ៣៦% ​ ក្នុង​ឆ្នាំ ២០១៩ ។

របាយការណ៍បានឲ្យ ដឹង​ទៀតថា ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ត​ម្រូ​វ​ការ​ទំនិញ​កម្ពុជា ហើយ​រាល់​ការធ្លាក់ចុះ​អាច​បង្ក​ហានិភ័យ​ដល់​ស្ថិរភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ តែទោះបីជា​យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​នេះ​បាន​វាយតម្លៃថា ទស្សនវិស័យ​ទូទៅ​សម្រាប់​ប្រទេស​កម្ពុជា​គឺមាន​ស្ថេរភាព។

ចក្ខុ​វិស័យនេះ បានធ្វើឲ្យមាន​តុល្យភាព​លើ​ភាព​ងាយនឹង​រងគ្រោះ ចំពោះ​ការប៉ះទង្គិច ដែល​បណ្តាលមកពី​ការរំខាន ជា​បណ្តោះអាសន្ន​ក្នុង​កំណើនសេដ្ឋកិច្ច ដុល្លារ​រូបិយ​និ​យម​ខ្ពស់ និង​កំណើន​ឥណទាន​យ៉ាង​ឆាប់រហ័ស ដោយមាន​កត្តា​បន្ធូរបន្ថយ ដូចជា សក្តានុពល​កំណើន​រឹងមាំ ការបង្កើត​ប្រាក់ចំណូល​របស់​រដ្ឋាភិបាល​រឹងមាំ និង​លក្ខណៈ​សម្បទាន និង​បំណុល​រយៈពេល​វែង​រប​ស់​រដ្ឋាភិបាល។

ការអនុវត្ត​ការកែទម្រង់ ដែល​ធ្វើអោយ​ប្រសើរឡើង​នូវ​ភាពទន់ខ្សោយ​ស្ថាប័ន និង​ប្រសិទ្ធភាព​គោលនយោបាយ នឹង​ឆ្ពោះទៅរក​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ចំណាត់ថ្នាក់។

ម្យ៉ាងវិញទៀត ការធ្លាក់ចុះ​នៃ​ឥណទាន​ធនាគារ ដែល​បណ្តាលឱ្យមាន​ឥទ្ធិពល​នៃ​ការរីក​រាលដាល​នៃ​សេដ្ឋកិច្ច នឹង​នាំឱ្យមាន​សម្ពាធ​ធ្លាក់ចុះ​ដល់​ចំណាត់ថ្នាក់ របស់​ប្រទេស។ ការធ្លាក់ចុះ​ជា​បន្ត​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ក៏​អាច​ប៉ះពាល់​ដល់​កំណើន​និង​សម្ពាធ​ឥណទាន​ផងដែរ។

ដោយ៖ Stince

ប្រភព៖ APK

Related Articles