កំពង់សោម៖ នាវាទេសចរណ៍ MS Westerndam ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាត ឲ្យចូលចតនៅកំពុងផែកំពង់សោម កាលពីព្រឹកមិញ ក្រោយពេលដែលដំណើរនាវាចរណ៍ ត្រូវបានបណ្ដាប្រទេសដីកោះ មួយចំនួនបដិសេធ បូករួមទាំងប្រទេសថៃ មិនឲ្យចូលចតក្នុងទឹកដីរបស់គេនោះទេ។
យោងតាមការថ្លែងប្រាប់របស់ ឯកឧត្ដម កួច ចំរើន ទៅអ្នកសារព័ត៌មានបានឲ្យដឹងថា ភ្ញៀវទេសចរណ៍ ដែលមកដល់ ក្រុងព្រះសីហនុនេះ គឺនឹងមិនបាន ចុះពីកប៉ាល់ទាំងអស់នោះទេ ដោយឡែកនឹងឲ្យចុះតែអ្នកដែលត្រូវវិលត្រលប់ទៅសុ្រកវិញតែប៉ុណ្ណោះ ។ ភ្ញៀវដែលគ្រោងនឹងឲ្យចុះពីកប៉ាល់ ទាំងអស់ ត្រូវបានរកឃើញមាន អាការៈ មិនប្រក្រតីចំនួន ២០នាក់ ដែលអាការៈនោះ មិនមានការសង្ស័យលើការផ្ទុកមេរោគ កូរ៉ូណា ដូចការបារម្ភទេ ពោលនាក់ទាំង ២០ នោះមានអាការៈគ្រាន់តែ ឈឺក្រពះ និងសុខភាព មិនសូវល្អតែប៉ុណ្ណោះ។ ក្រុមគ្រូពេទ្យនឹងយក លទ្ធផលពិនិត្យ ធ្វើ ផ្ញើរទៅកាន់ ការពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ និងបញ្ជូនមន្រ្តីនគរបាល ទៅរៀបចំបទដ្ឋាន វីសា និងឯកសាររដ្ឋបាល អន្តោប្រវេសន៍មួយចំនួនដែរ។
ស្របពេលនៃការឈានជើងចូលមកកាន់ទឹកដីកម្ពុជា ព្រឹកមិញនេះ ឯកឧត្ដម កួច ចំរើន បានរៀបចំសណ្ដាប់ធ្នាប់ ប្រព័ន្ធការពារ និង ត្រៀមលក្ខណៈទទួលស្វាគមន៍ដោយ រួមមានទាំង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេត ជាមួយនិង រដ្ឋមន្រ្ដីក្រសួងសារធារណការ និង ដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល និង ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងលោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅទីនោះផងដែរ។
បញ្ជាក់ឡើងវិញថាភ្ញៀវទេសចរទាំងអស់ដែលមានប្រមានចំនួន ៥០០នាក់ ដែលនឹងសម្រេចឲ្យចុះពីលើនាវានឹងមិនមានការសម្រាក ស្នាក់នៅក្រុងព្រះសីហនុទេ ពួកគេនឹងត្រូវធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ។
អត្ថបទដោយ៖ Stince
ប្រភព៖ក្នុងស្រុក
