We TV Cambodia

ភ្ញៀវទេសចរណ៍ ខេត្ដកំពតទាំងជាតិ និងអន្ដរជាតិ មិនមានការថយចុះនោះ ក្នុងកំឡុងពេល ៣ខែដំបូងដើមឆ្នាំ២០២០​

ភ្ញៀវទេសចរណ៍ ខេត្ដកំពតទាំងជាតិ និងអន្ដរជាតិ មិនមានការថយចុះនោះ ក្នុងកំឡុងពេល ៣ខែដំបូងដើមឆ្នាំ២០២០​

ខេត្ដកំពត បើគិតទៅលើវិស័យទេសចរណ៍ ក្នុងរយៈពេលមួយទសវត្សចុងក្រោយ មានការកើនឡើង ភ្ញៀវទេសចរណ៍ពីមួយឆ្នាំទៅមួយ ឆ្នាំ តួយ៉ាងក្នុងឆ្នាំ ២០១៩ ទិន្នន័យសរុបនៃភ្ញៀវទេសចរណ៍មកកម្សាន្ដ មានចំនួនដល់ទៅ ១ ៦០០ ០០០នាក់ (មួយលាន ប្រាំមួយសែន)។

រហូតមកដល់ឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរណ៍មកកាន់ខេត្ដកំពតទាំងភ្ញៀវជាតិ និង អន្ដរជាតិ នៅតែមិនមានភាពថបថយ ក្នុងកំលុងពេល បីខែដើមឆ្នាំ២០២០។ លោក សយ ស៊ីណុល ប្រធានមន្ទីរ ទេសចរណ៍ខេត្ដ កំពត បានលើកឡើងថា​ ក្នុងកំឡុងពេល បីខែដើមឆ្នាំ ២០២០ ភ្ញៀវទេសចរណ៍នៅខេត្ដកំពត អត់មានថយចុះនោះទេ។ លោកបានបញ្ជាក់ទៀតថា​ មូលហេតុដោយសារតែ រដ្ឋាភិបាល បានរៀបចំកិច្ចការងារជាច្រើនក្នុងឆ្នាំ២០១៩ ដូចជាការរៀបចំបុណ្យសមុទ្រ ហើយមួយវិញទៀតកាលពីចុងឆ្នាំ ២០១៩ ខេត្ដកំពត​ត្រូវបាន ក្រុមអ្នកការសែត Newyork Time ចុះផ្សាយថា ជាតំបន់ទេសចរណ៍ធម្មជាតិ យ៉ាងស្រស់ស្អាតក្នុងចំណោមកន្លែងទេសចរណ៍ទាំង ៥២កន្លែងលើពិភពលោក សម្រាប់ដំណើរកម្សាន្ដ នាឆ្នាំ២០២០។

ខេត្ដកំពត គិតចាប់ត្រឹមពីចុងខែ មេសា​រហូតមកទល់ពេលនេះ ភ្ញៀវទេសចរជាតិ មានភាពល្អប្រសើឡើងវិញ។ ដោយឡែកសម្រាប់អាជីវកម្មទាក់ទនង នឹងវិស័យមួយនេះ ក៏បានដំណើរការឡើងវិញហើយដែរ លើកលែងតែផ្នែកខ្លះទាក់ទងនឹងការធ្វើអាជីវកម្ម​ បែបបម្រើការជាមួយនឹងជនបរទេស​ដូចជា ផ្នែក ម៉ាស្សា និង បាការរ៉ាអូខេជាដើម នៅមិនទាន់អនុញ្ញាត។

ដោយ៖ Stince

Related Articles