We TV Cambodia

ភ្ញៀវទេសចរណ៍ដើរកំសាន្តក្នុងថ្ងៃឈប់សម្រាក មានសន្ទុះខ្លាំងស្ទើរមិនគួរឲ្យជឿ

ភ្ញៀវទេសចរណ៍ដើរកំសាន្តក្នុងថ្ងៃឈប់សម្រាក មានសន្ទុះខ្លាំងស្ទើរមិនគួរឲ្យជឿ
ភ្ញៀវទេសចរណ៍ទៅកំសាន្តក្នុងថ្ងៃឈប់សម្រាក (ប្រភព៖ ក្រសួងទេឹចរណ៍)

ភ្ញៀវទេសចរណ៍ដើរកំសាន្តក្នុងថ្ងៃឈប់សម្រាក មានសន្ទុះខ្លាំងស្ទើរមិនគួរឲ្យជឿ ខណៈគិតត្រឹមរយៈពេល ២ថ្ងៃនៃថ្ងៃឈប់សម្រាកគឺ ថ្ងៃទី១៧ និងទី១៨ ភ្ញៀវទេសចរណ៍ចេញទៅកំសាន្តមានចំនួនប្រមាណ ៥០ម៉ឺននាក់ឯណោះ។

យោងតាមការប្រកាសរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ថ្ងៃទី១៧ ភ្ញៀវទេសចរណ៍ចេញធ្វើដំណើរកំសាន្តមានចំនួន ២៣៣,៣២៩នាក់ និងថ្ងៃទី១៨ មានចំនួន​ ២៧៧,០៧៨នាក់ សរុបទាំង ២ថ្ងៃមានចំនួន ៥១០,៤០៧នាក់។

ភ្ញៀវទេសចរណ៍ទៅកំសាន្តក្នុងថ្ងៃឈប់សម្រាក (ប្រភព៖ ក្រសួងទេឹចរណ៍)

ក្នុងចំណោមនោះដែរ ខេត្តចំនួន៥ ដែលមានភ្ញៀវទេសចរណ៍ទៅលេងកំសាន្តច្រើនជាងគេរួមមាន៖ ខេត្តសៀមរាប, ខេត្តកំពត, ខេត្តបាត់ដំបង, ខេត្តកែប និងខេត្តព្រះសីហនុ ដែលខេត្តទាំងនេះបាន និងកំពុងបន្តអភិវឌ្ឍន៍ និងកែច្នៃតំបន់ទេសចរណ៍ជាបន្តបន្ទាប់ផងដែរក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ។

ភ្ញៀវទេសចរណ៍ទៅកំសាន្តក្នុងថ្ងៃឈប់សម្រាក (ប្រភព៖ ក្រសួងទេឹចរណ៍)

សូមបញ្ជាក់ថា កាលពីមុនថ្ងៃឈប់សម្រាក ពោលគឺភ្ញៀវទេសចរណ៍ពេញមួយខែកក្កដាមានចំនួនតែ ៧៤ម៉ឺននាក់ប៉ុណ្ណោះ ចំណែកចំនួនភ្ញៀវទេសចរណ៍ក្នុងរយៈពេល ២ថ្ងៃនេះវិញស្ទើរតែស្មើចំនួនភ្ញៀវពេញមួយខែកក្កដាទៅហើយ ដែលវាបង្ហាញពីសន្ទុះខ្ពស់ស្ទើរមិនគួរឲ្យជឿ។

អត្ថបទដោយ៖ Nevin

Related Articles