We TV Cambodia

ភ្ញៀវទេសចរណ៍ដើរកំសាន្តក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌមានដល់ជាង ១លាននាក់

ភ្ញៀវទេសចរណ៍ដើរកំសាន្តក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌមានដល់ជាង ១លាននាក់

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ដើរកំសាន្តនៅទូទាំងប្រទេសក្នុងកំឡុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃនេះ មានចំនួន ១,១១២,៤០៣នាក់។

ភ្ញៀវទេសចរណ៍ចេញដើរកំសាន្តនៅតំបន់ផ្សេងៗ (ប្រភព៖ ក្រសួងទេសចរណ៍)

របាយការណ៍ដដែលនេះ បានបង្ហាញទៀតថា ចំនួននេះគឺគិតត្រឹមរយៈពេល ៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ ដោយមិនបូកចំនួនភ្ញៀវទេសចរណ៍ដែលនៅបន្តដើរកំសាន្តថ្ងៃសៅរ៍-អាទិត្យនោះទេ។

ភ្ញៀវទេសចរណ៍ចេញដើរកំសាន្តនៅតំបន់ផ្សេងៗ (ប្រភព៖ ក្រសួងទេសចរណ៍)

ក្នុងចំណោមភ្ញៀវទេសចរណ៍ជាង ១លាននាក់នេះ ខេត្តដែលទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេគឺខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍ចំនួន ១៣៤,៤៤០នាក់ តាមពីក្រោយដោយខេត្តសៀមរាបមានចំនួន ១២២,៣៧០នាក់។ ទោះយ៉ាងណា ចំនួនភ្ញៀវទេសចរណ៍សរុបក្នុងថ្ងៃភ្ជុំបិណ្ឌនេះ នៅទាបជាងកាលពីថ្ងៃឈប់សម្រាកសងចូលឆ្នាំ ដែលមានរហូតដល់ជាង ១,៤លាននាក់។

ភ្ញៀវទេសចរណ៍ចេញដើរកំសាន្តនៅតំបន់ផ្សេងៗ (ប្រភព៖ ក្រសួងទេសចរណ៍)

សូមជម្រាបថា ភ្ញៀវទេសចរណ៍ដើរកំសាន្តក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ មានភ្ញៀវជាតិប្រមាណ  ១,១០៥,៦១១នាក់ និងភ្ញៀវអន្តរជាតិចំនួនប្រមាណ ៦,៧៩២នាក់។

អត្ថបទដោយ៖ Nevin

Related Articles