We TV Cambodia

ភ្ញៀវទេសចរណ៍ជាង ៤០ម៉ឺននាក់បានចេញដើរកំសាន្តក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ

ភ្ញៀវទេសចរណ៍ជាង ៤០ម៉ឺននាក់បានចេញដើរកំសាន្តក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ

យោងតាមការប្រកាសរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃនៃការសម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំនេះ ភ្ញៀវទេសចរណ៍ប្រមាណជាង ៤០ម៉ឺននាក់បានចេញដំណើរកំសាន្តនៅទូទាំងប្រទេស។

ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ ទី៣១ ភ្ញៀវទេសចរណ៍ក្នុងស្រុក និងភ្ញៀវទេសចរណ៍បរទេសមានចំនួនសរុប ៤១៨,០៨៩នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤១៨,០៩៦នាក់ និងភ្ញៀវបរទេសមានចំនួន ៥,៩៩៣នាក់។

ទោះជាយ៉ាងណា ចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុកមានការថយចុះបើធៀបទៅនឹងឆ្នាំមុនៗ ដោយសារតែឆ្នាំនេះ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមិនមានការប្រារព្ធពិធីអុំទូកដូចរាល់ឆ្នាំនោះទេ ព្រោះតែបញ្ហាទឹកជំនន់. មិនតែប៉ុណ្ណោះ បញ្ហាទឹកជំនន់ ក៏បានធ្វើឱ្យការដើរកម្សាន្ត ទៅគោលដៅទេសចរណ៍ មួយចំនួន មានការលំបាក ដូចនៅតំបន់ពាយព្យ (រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់) ទទួលបានភ្ញៀវត្រឹមប្រមា២៦,៤២៦នាក់ ខណៈដែលតំបន់ឆ្នេរសមុទ្រដែលធ្លាប់មានភ្ញៀវទៅកម្សាន្តច្រើន ក៏ទទួលភ្ញៀវបានត្រឹមតែប្រមាណ១២៧,១១២នាក់។

សូមជម្រាបថា ក្នុងរយៈពេល ៣ថ្ងៃនេះ ខេត្តដែលទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេគឺ ខេត្តសៀមរាប ដែលទទួលបានភ្ញៀវទេសចរណ៍រហូតដល់ ១១១,១១១នាក់ឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles