We TV Cambodia

ភ្ញៀវទេសចរជាតិសម្រុកទៅលេងតំបន់ទេសចរណ៍ផ្សងព្រេង ៣កន្លែងក្នុងខេត្តកំពង់ស្ពឺ

ភ្ញៀវទេសចរជាតិសម្រុកទៅលេងតំបន់ទេសចរណ៍ផ្សងព្រេង ៣កន្លែងក្នុងខេត្តកំពង់ស្ពឺ
ខ្នងផ្សារ (ប្រភព៖ ធម្មជាតិស្រុកស្រែ)

ការរីករាលដាលជំងឺ COVID-19 បានធ្វើឲ្យវិស័យទេសចរណ៍នៅកម្ពុជាប៉ះទង្គិចជាខ្លាំង ដោយគិតត្រឹម ៤ខែដំបូងក្នុងឆ្នាំ២០២០នេះ ភ្ញៀទេសចរណ៍បរទេសមកកំសាន្តក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះ ៥២%បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះបីជាយ៉ាងនេះក្ដី ភ្ញៀវទេសចរណ៍ក្នុងស្រុកហាក់កំពុងមានកំណើនឡើងវិញ ដោយខេត្តមួយចំនួនដែលសំបូរតំបន់ទេសចរណ៍បែបធម្មជាតិដូចជាសមុទ្រ និងព្រៃភ្នំជាដើមកំពុងទាក់ទាញភ្ញៀវទេសចរណ៍ទៅកំសាន្តយ៉ាងច្រើនកុះករ។

ខ្នងផ្សារ (ប្រភព៖ Tan Kimsour)

ជាក់ស្ដែងមួយរយៈចុងក្រោយនេះ តំបន់ទេសចរណ៍ផ្សងព្រេង ៣កន្លែងក្នុងខេត្តកំពង់ស្ពឺកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិទៅកំសាន្តឥតដាច់ ដោយសារតែតំបន់ទាំងនោះជាតំបន់ទេសចរណ៍ធម្មជាតិបែបផ្សងព្រេង មានព្រៃភ្នំ ផ្លូវធ្វើដំណើរឡើងចុះមានការពិបាក និងមានទេសភាពស្រស់បំព្រង ស្មៅខៀវស្រងាត់ និងបរិយាកាសស្ងប់ស្ងាត់ប្រៀបដូចឋានសួគ៌ ដែលត្រូវជាមួយនឹងអ្នកដែលចូលចិត្តការដើរកំសាន្តបែបផ្សងព្រេង និងបោះតង់។ តំបន់ទេសរណ៍ផ្សងព្រេងទាំង ៣នោះរួមមាន៖ ខ្នងភ្នំផ្សារ, ខ្នងភ្នំឪរ៉ាល់ និងខ្នងភ្នំ៧០០។ ខាងក្រោមនេះជារូបភាពខ្លះៗនៃតំបន់ទេសចរណ៍ទាំង ៣នេះ៖

ខ្នងផ្សារ (ប្រភព៖ ធម្មជាតិស្រុកស្រែ)
ខ្នងផ្សារ (ប្រភព៖ ធម្មជាតិស្រុកស្រែ)
ខ្នងផ្សារ (ប្រភព៖ ធម្មជាតិស្រុកស្រែ)
ខ្នងផ្សារ (ប្រភព៖ ធម្មជាតិស្រុកស្រែ)
ភ្នំឱរ៉ាល់ (ប្រភព៖ Google)
ភ្នំឱរ៉ាល់ (ប្រភព៖ Google)
ខ្នងផ្សារ (ប្រភព៖ ធម្មជាតិស្រុកស្រែ)
ខ្នងផ្សារ (ប្រភព៖ ធម្មជាតិស្រុកស្រែ)
ខ្នងផ្សារ (ប្រភព៖ Tan Kimsour)

អត្ថបទដោយ៖ Nevin

Related Articles