We TV Cambodia

ភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តជិត៤សែននាក់ នា៣សប្ដាហ៍ដំបូងក្នុងខែឧសភានេះ

ភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តជិត៤សែននាក់  នា៣សប្ដាហ៍ដំបូងក្នុងខែឧសភានេះ

ដោយ៖ពេជ្រ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា ក្នុងរយៈពេល៣សប្ដាហ៍ដំបូង ចាប់ពីថ្ងៃទី៤-២៤ ខែឧសភា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរក្នុងប្រទេសចំនួន ៣៩៨,០៩៩នាក់ បានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៩០,៩២២នាក់ និងភ្ញៀវបរទេសមានចំនួន ៧,១៧៧នាក់។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តចំនួនសរុប ១៤១,៥៥៨នាក់ ប៉ុន្តែថយចុះប្រមាណ ៧% បើធៀបនឹងសប្ដាហ៍ទី២ នៃខែឧសភាដូចគ្នានេះ៕

ប្រភព៖ FN

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *