
ភោជនីយដ្ឋានប្រមាណ ១១ម៉ឺនកន្លែងនៅសហរដ្ឋអាមេរិកត្រៀមនឹងបិទទ្វារនៅសប្ដាហ៍ក្រោយនេះ ហើយប្រជាជនអាមេរិករាប់លានអាចនឹងឈានដល់បាត់បង់ការងារធ្វើ។ នេះបើយោងតាមការចុះផ្សាយរបស់សារពត៌មាន business insider ។
សូមបន្ថែមថា ការបិទទ្វារដល់ច្រើនបែបនេះគឺដោយសារឥទ្ធិពលរបស់ជំងឺ COVID-19 ធ្វើឲ្យមនុស្សជាច្រើនមិនហ៊ានចេញពីផ្ទះ ហើយភៅជនីយដ្ឋានទាំងនោះក៏បាត់បង់ភ្ញៀវ និងចំណូលផងដែរ ដែលធ្វើឲ្យពួកគេគ្មានប្រាក់សម្រាប់ទូទាត់ការចំណាយផ្សេងៗដូចជាថ្លៃជួលហាង និងបង់ធនាគារជាដើម។

មិនតែប៉ុណ្ណោះ ត្រឹមតែ ២២ថ្ងៃដំបូងក្នុងខែមីនា ឆ្នាំ២០២០នេះ ឧស្សាហកម្មភោជនីយដ្ឋានអាមេរិកបានខាតបង់ប្រាក់ប្រមាណ ២៥ពាន់លានដុល្លារ និងមានប្រជាជនប្រហែល ៣លាននាក់បានបាត់បង់ការងារ។ នេះបើយោងតាមការឲ្យដឹងពី សមាគមភោជនីយដ្ឋានជាតិអាមេរិក (NRA) ។

គូសបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ អាមេរិកមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ២៤៥,១៩៣នាក់ ដែលជាចំនួនច្រើនជាងគេបង្អស់បើធៀបជាមួយបណ្ដាប្រទេសផ្សេងៗលើពិភពលោក និងអ្នកស្លាប់បានកើនដល់ ៦,០៨៨នាក់ឯណោះ។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
