We TV Cambodia

ភេសជ្ជៈនេះអាចសម្អាតពោះវៀនរបស់អ្នកបាន

ភេសជ្ជៈនេះអាចសម្អាតពោះវៀនរបស់អ្នកបាន
រូបភាពតំណាង ( Google )

ថ្នាំសម្អាតពោះវៀនមួយចំនួនអាចសម្លាប់ដោយទាំងពពួកបាក់តេរីល្អៗនៅក្នុងពោះវៀនរបស់អ្នក។ ប៉ុន្តែអ្នកអាចធ្វើភេសជ្ជៈមួយខាងក្រោមនេះនៅផ្ទះបានដោយខ្លួនឯងតែដើម្បីឲ្យមានសុវត្ថិភាពអ្នកអាចពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។

គ្រឿងផ្សំ

ទឹកផ្លែប៉ោមកន្លះកែវ ទឹកក្រូចឆ្មារកន្លះកែវ ទឹកខ្ញីមួយស្លាបព្រាបាយ អំបិលកន្លះស្លាបព្រាកាហ្វេ និងទឹកកន្លះកែវ។

រូបភាពតំណាង ( Google )

វិធីធ្វើ

ដំបូង ដាំទឹកកន្លះកែវ រួចបង់អំបិលចូលឲ្យរលាយអស់។ បន្ទាប់មកយកវាចេញពីលើចង្ក្រាន ហើយចាក់ទឹកផ្លែប៉ោម ទឹកក្រូចឆ្មា និងទឹកខ្ញីចូលគ្នា។ កូរឲ្យសព្វ ហើយទុកឲ្យស្រួលបួល។​ ពិសារ២ស្លាបព្រាបាយម្តងនៅពេលព្រឹកទាំងពោះទទេ និងម្តងទៀតមុនពេលអាហារថ្ងៃត្រង់ និងម្តងទៀតមុនពេលចូលគេង។ពិសារ១ថ្ងៃ៣ដង រយៈពេល៧ថ្ងៃជាប់គ្នា នោះអ្នកនឹងមានអារម្មណ៍ថាពោះវៀនរបស់អ្នកត្រូវបានសម្អាតពីខាងក្នុង។

រូបភាពតំណាង ( Google )

គន្លឹះសុខភាព

ប្រសិនបើដំណើរការសម្អាតរបស់អ្នកប្រព្រឹត្តិទៅបានល្អនោះ អ្នកព្យាយាមពិសារបន្លែ និងទឹកដោះគោជូរ ឲ្យបានម្តងក្នុងមួយថ្ងៃ ហើយឈប់ពិសារខ្លាញ់ឲ្យបាន៧ថ្ងៃ។ ហើយអ្នកក៏មិនត្រូវជក់បារី និងសេពគ្រឿងស្រវឹងដែរ ក្នុងកំឡុងពេល៧ថ្ងៃនេះ។

រូបភាពតំណាង ( Google )

Related Articles