We TV Cambodia

ភេសជ្ជៈងាយៗទាំង ៤​​ ដែលជួយឲ្យអ្នកបាត់ស្ត្រេសបានយ៉ាងរហ័ស

ភេសជ្ជៈងាយៗទាំង ៤​​ ដែលជួយឲ្យអ្នកបាត់ស្ត្រេសបានយ៉ាងរហ័ស

ប្រហែលជាមនុស្សយើងគ្រប់គ្នា​ មិនបានចាប់អារម្មណ៏ទេថា​ ក្រៅពីធ្វើលំហាត់ប្រាណ​ ស្ដាប់ចម្រៀង ម៉ាស្សា និងងូតទឹកក្ដៅឧណ្ហៗ យើងមានវិធីសាស្រ្ដផ្សេងៗទៀតក្នុងការកាត់បន្ថយស្រ្ដេស  ដោយគ្រាន់តែទទួលទានភេសជ្ជះ ហើយវាងាយស្រួលរកទិញទៀតផង។​ តើភេសជ្ជៈទាំងនោះមានអ្វីខ្លះទៅ?

១,​ទឹកដូង៖​ ចូរទទួលទានទឹកដូងមួយកែវពេលអ្នកមានអារម្មណ៍ស្ត្រេស។ ភេសជ្ជៈធម្មជាតិនេះ នឹងផ្ដល់អារម្មណ៍ស្រស់ស្រាយដល់អ្នកភ្លាមៗ ព្រោះវាមានផ្ទុកនូវវីតាមីន B។

២,តែបៃតង៖​ ភេសជ្ជៈនេះមានផ្ទុកកាហ្វេអ៊ីនតិចជាងកាហ្វេ ប៉ុន្តែជាប្រភពដ៏ប្រសើរនៃសារធាតុដែលជួយសម្រួលដល់អារម្មណ៍។ ការទទួលទានតែបៃតងមួយពែងអាចជួយឱ្យអ្នកមានអារម្មណ៍ស្វាង និងធូរស្រាលបានយ៉ាងឆាប់រហ័ស។

៣,​ទឹកដោះគោ៖ ទឹកដោះគោត្រឹមតែ ១កែវមានផ្ទុកបរិមាណខ្ពស់នៃវីតាមីន ជាតិរ៉ែ ប្រូតេអ៊ីន កាល់ស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ហើយសារធាតុទាំងអស់នេះ មានប្រសិទ្ធិភាពកម្ចាត់រាល់រ៉ាឌីកាល់សេរី ដែលបញ្ចេញដោយភាពតានតឹង ឬស្ត្រេស៕

៤, តែរុក្ខជាតិ៖ ឧទាហរណ៍តែផ្កា Chamomile! ក្រៅពីជួយបំបាត់បញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារហើយនោះ តែរុក្ខជាតិនេះក៏មានប្រសិទ្ធភាពទប់ទល់ស្ត្រេសគួរឱ្យកត់សម្គាល់ផងដែរ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles