We TV Cambodia

ភាសាបរទេស ៣ ចេះហើយធានាមិនខ្វះការងារធ្វើ ឯប្រាក់ខែក៏មិនអន់ដែរ

ភាសាបរទេស ៣ ចេះហើយធានាមិនខ្វះការងារធ្វើ ឯប្រាក់ខែក៏មិនអន់ដែរ

ការរៀនភាសាបរទេស ដែលមិនមែនជាភាសាកំណើតរបស់ខ្លួនវាជារឿងដែលមិនងាយស្រួលនោះទេ ប៉ុន្តែមនុស្សជាច្រើនបានខិតខំក្នុងការរៀនភាសាបរទេសយ៉ាងស្ទាត់ជំនាញ ទោះបីមិនមែនជាភាសាជាតិរបស់ខ្លួនក៏ដោយ នេះក៏ដោយសារតែតម្រូវការងារ និងការរកស៊ីរបស់ពួកគេជាដើម។ ប៉ុន្តែភាសាបរទេសមានច្រើនរាប់រយភាសា ហើយអ្នកមិនអាចរៀនចេះទាំងអស់នោះទេ។ ខាងក្រោមនេះ ជាភាសាបរទេស ៣ ដែលរៀនចេះហើយមិនខ្វះការងារធ្វើ និងមានប្រាក់ខែខ្ពស់ថែមទៀតផង៖

១, ភាសាអង់គ្លេស៖ អង់គ្លេសត្រូវបានក្លាយជាភាសាសកលទៅហើយ សម្រាប់ការទំនាក់ទំនងទូទៅ ហើយបើនិយាយពីទីផ្សារការងារក្នុងប្រទេសកម្ពុជាវិញ ភាសាអង់គ្លេសបានដើរតួរនាទីយ៉ាងសំខាន់។ បើអ្នកចេះភាសាអង់គ្លេសច្បាស់លាស់អាចប្រើការបាន អ្នកនឹងមិនខ្វះការងារនោះទេ ហើយចំណែកប្រាក់ខែក៏មិនទាបនោះដែរ។

២, ភាសាចិន៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានសម្រុកវិនិយោគយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ដែលបានផ្ដល់ឱកាសការងារយ៉ាងច្រើន ពិសេសគឺអ្នកចេះភាសាចិនតែម្ដង។ ក្នុងទីផ្សារការងារបច្ចុប្បន្ន បើអ្នកចេះភាសាចិនអាចប្រើការបាននោះ ការងារជាច្រើនកំពុងរង់ចាំអ្នក ហើយប្រាក់ខែវិញគឺមិនតិចនោះទេ ទាបបំផុតក៏ ៥០០ដុល្លារដែរ។

៣, ភាសាជប៉ុន៖ ថ្វីត្បិតថាភាសាជប៉ុនមិនសម្បូរទីផ្សារការងារដូចភាសាទាំង២ ខាងលើ ប៉ុន្តែបច្ចុប្បន្នបវត្តមានក្រុមហ៊ុនជប៉ុននៅកម្ពុជាក៏ចាប់ផ្ដើមមានគួរសមដែរ ហើយបើអ្នកចេះភាសាជប៉ុន និងបានបម្រើការងារក្នុងក្រុមហ៊ុនេះជប៉ុននោះ ប្រាក់ខែរបស់អ្នកក៏មិនចាញ់ភាសា២ ខាងលើនោះប៉ុន្មាននោះទេ ឬអាចបានខ្ពស់ជាងនោះផង បើអ្នកមានសមត្ថភាពខ្លាំង។

អត្ថបទដោយ៖ Nevin

Related Articles