
ដោយ៖ ហួ ឆេងស៊ីម
Shogo Ando ជាក្មេងប្រុសម្នាក់អាយុ៩ឆ្នាំ បានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយ
ព្រោះរូបគេបានប្រលងជាប់ការប្រលងគណិតវិទ្យាកម្រិតថ្នាក់សាកលវិទ្យាល័យ
ដែលជាការប្រលងដ៏លំបាកមួយសម្រាប់សិស្ស និងនិស្សិតទូទៅ។
ក្មេងប្រុសដែលមានសមត្ថភាពខួរក្បាលដ៏ពិសេសនេះ រស់នៅក្នុងប្រទេសជប៉ុន
និងកំពុងសិក្សាថ្នាក់បឋមសិក្សាត្រឹមថ្នាក់ទី ៤ ប៉ុណ្ណោះ។ លទ្ធផលនៃការប្រលងជាប់ដោយមានកម្រិតពិន្ទុខ្ពស់នូវតេស្តគណិតវិទ្យាខាងលើនេះបានបង្ហាញថា
Shogo Ando ជាក្មេងអច្ឆរិយម្នាក់
ហើយគេរំពឹងថានៅថ្ងៃអនាគតក្មេងប្រុសរូបនេះនឹងក្លាយជាបញ្ញាវន្តដ៏សំខាន់មួយរបស់ប្រទេសជាតិផងដែរ។
គួរពញ្ជាក់ផងដែរថា តេស្តគណិតវិទ្យា ដែលក្មេងប្រុសរូបនេះបានប្រលងជាប់មានឈ្មោះថា Suken ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៨។ ការបង្កើតនេះគឺសម្រាប់ប្រើប្រាស់ជាការវាស់ស្ទង់ចំណេះដឹងរបស់បេក្ខជនមុនចូលរៀនក្នុងសាកលវិទ្យាល័យល្បីៗ ឬមុខជំនាញណាដែលលំបាកខ្លាំងប៉ុណ្ណោះ ហើយជារៀងរាល់ឆ្នាំមានបេក្ខជនជាច្រើនបានប្រលងធ្លាក់តេស្តមួយនេះ៕

