We TV Cambodia

ភាពជោគជ័យ គឺអាស្រ័យលើឆន្ទៈរបស់អ្នកដែលបង្ហាញរាល់ថ្ងៃ

ភាពជោគជ័យ គឺអាស្រ័យលើឆន្ទៈរបស់អ្នកដែលបង្ហាញរាល់ថ្ងៃ

ដោយ៖ស្រីពេជ្រ

ប្រភពរូបភាព៖ Google

មនុស្សគ្រប់គ្នា ប្រាថ្នាចង់បានភាពជោគជ័យក្នុងជីវិត តែមានមនុស្សតិចតួចណាស់ ដែលប្រមូលភាពក្លាហាន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទៅដល់គោលដៅ។ នៅក្នុងខ្សែជីវិតពិតណាស់ គឺមិនដូចគ្នានោះទេ អ្នកខ្លះគាត់បង្ហាញពីឆន្ទៈគាត់ក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ តាមរយៈសកម្មភាពផ្សេងៗម្ដងហើយម្ដងទៀត តែអ្នកខ្លះគាត់មិនទាំំងដឹងផងថា គោលដៅជីវិតគាត់ទៅមុខបែបណា។

ប្រសិនបើយើងក្រឡេកមើលលំនាំជីវិតរបស់មនុស្សជោគជ័យជាច្រើន យើងឃើញថាពួកគេទាំងអស់សុទ្ធតែមានគុណសម្បត្ដិនេះដូចគ្នា។ ពួកគេស្រឡាញ់ការងាររបស់ពួកគេ ហើយបន្តធ្វើវាម្តងហើយម្តងទៀតដោយមិនបារម្ភអំពីលទ្ធផលថាវានឹងទៅជាយ៉ាងណាទេ ។

ជាក់ស្ដែងដូចជា លោក ប៊ីល ហ្គេត, ជែកម៉ា, ម៉ាកហ្សាកឃឺរប៊ឺក និង ស្ទីវ ចប បានរក្សាការងាររបស់ពួកគេពីព្រោះពួកគេស្រឡាញ់វាណាស់ ដោយមិនបញ្ចប់ដោយងាយៗទេ ពួកគាត់ប្រើក្ដីស្រលាញ់ និងឆន្ទៈដ៏មុតស្រួចទៅសម្រេចកិច្ចការទាំងនោះ។

ក្នុងនោះដែរ លោក ប៊ីល ហ្គេត និយាយថា៖«លោកមិនបានឈប់សម្រាកក្នុងឱកាសវិស្សមកាលដំបូងរបស់ក្រុមហ៊ុន Microsoft ទេ ពីព្រោះលោកចង់ខិតខំកសាងអនាគតរបស់ខ្លួន និងធ្វើឱ្យមានភាពខុសប្លែកនៅក្នុងពិភពលោកនេះ»។

ជាចុងក្រោយ អ្នកគួរតែសង្កេតមើលពីទម្លាប់របស់ខ្លួនអ្នក ថាវាមានភាពទៀងទាត់ដែរឬទេ?ព្រោះភាពទៀតទាត់គឺជាគន្លឹះនៃភាពជោគជ័យមួយផ្នែកដែលដាស់ស្មារតីអ្នក ថាអ្នកដើរដល់ចំណុចណាហើយ។ម្យ៉ាងវិញទៀត អ្នកគួរស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក ព្រោះពេលដែលអ្នកដឹងពីអ្វីដែលខ្លួនចូលចិត្តអ្នកនឹងតំរង់ទិសទៅរកវាជាមិនខាន៕

Related Articles