We TV Cambodia

ភាពខុសគ្នារវាងមនុស្សស្រីរឹងមាំ និងមនុស្សស្រីទន់ជ្រាយ  

ភាពខុសគ្នារវាងមនុស្សស្រីរឹងមាំ និងមនុស្សស្រីទន់ជ្រាយ  

ភាពខ្លាំងរបស់មនុស្សស្រី​ មិនមែនជាការ​បំភ័យអ្នកដទៃ ដោយភាព​ខ្លាំងឬ​អំណាច ​របស់​ខ្លួន​នោះទេ គឺការបង្ហាញ ​​តាមរយៈ ការលើកទឹក​ចិត្ត​ ស្រលាញ់​និង​ ការ​ចេះផ្តល់​តម្លៃ ឲ្យអ្នកដទៃទៅវិញទេ។​ មនុស្ស​ស្រី​រឹងមាំ មិន​ ប្រើភាពជោគជ័យរបស់នាង ធ្វើជារនាំង ដើម្បីវាស់ពីឧត្តមភាព របស់អ្នកដទៃឡើយ។ ផ្ទុយទៅវិញ នាងនឹងបង្ហាញអ្នក នូវក្តីសង្ឃឹម សុទិដ្ឋិនិយម នឹងលើកទឹកចិត្តអ្នកដទៃថា ប្រសិនបើនាងអាចធ្វើបាន អ្នកក៏អាចធ្វើបានដូចគ្នាដែរ។ ហើយរឿងមួយ ដែលនាងនឹងមិនធ្វើគឺ បាត់បង់ឯករាជ្យភាពរបស់ខ្លួន​ឯង។ ខាងក្រោម​នេះ​ជា​ចំណុច​​ដែល​មនុស្ស​ស្រី​ខ្លាំង​តែងមានខុស​នារីទន់ជ្រាយ​៖

១. គោរពខ្លួនឯង នាងមិនអនុញ្ញាត ឱ្យនរណាម្នាក់ ធ្វើឱ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរ របស់នាងនោះទេ ព្រោះ​ថាតែនាងស្រលាញ់វា​។ នាងជា​ប្រភេទ​មនុស្ស ​ដែល​យោគយល់ ​និង​មាន​ការ​ អភ័យទោសច្រើន ប៉ុន្តែនាងក៏មានកម្រិត។

២. ​មិន​ភ័យ​ខ្លាចក្នុង​ការ​ក្រោកឈរ៖​​​ ការដាក់សម្ពាធ និងការ​ជិះជាន់ មិនមែនជាអ្វីដែលនាង បានបង្រៀនខ្លួនឯងទេ។ នាងនឹង​មិនរត់ចេញពី ស្ថានភាពដែលកំពុង​ត្រូវការ ឱ្យនាងក្រោកឈរ ហើយបញ្ចេញ​មតិ​នោះទេ​។

៣. ​មិន​​ឈប់​ក្នុង​ការ​ព្យាយាម៖ ភាគច្រើន ​ដាក់​គោលដៅ ដើម្បីធ្វើការសម្រេច គោលដៅទាំងនោះ។ នាងមិនដែលឈប់ព្យាយាម សម្រេចគោលដៅ ដែលនាងបានកំណត់ សម្រាប់ខ្លួននាងឡើយ។

៤. ឯករាជ្យ៖ ហិរញ្ញវត្ថុ, អារម្មណ៍, ផ្លូវចិត្ត។ តាំងពី​អាយុ​នៅ​ក្មេង​ នាងបាន​បង្រៀន​ខ្លួន​ឯង ឲ្យ​ចេះឯករាជ្យ​មិនពឹង​ពាក់​នរណា​ម្នាក់ ​ក្រៅពីខ្លួន​ឯងទៅហើយ។ ត្រូវ​ចាំថា ​គ្មាន​អ្នកណា​ម្នាក់ ​ដែល​ចិត្ត​ល្អ បង្ហាញខ្លួន​មក​ជួយ​យើង ​ក្រៅ​ពី​ខ្លួន​ឯងជួយ​ខ្លួន​ឯង ជាមុន​នោះទេ​។ ​

៦. មិន​ត្អូញត្អែរ៖ នាងមិនត្អូញ ឬស្តីបន្ទោសទេ ព្រោះ​ ការមិនទទួលខុសត្រូវ ចំពោះសកម្មភាពផ្ទាល់ខ្លួន របស់មនុស្សម្នាក់ មិនមែនជាសញ្ញា របស់មនុស្សខ្លាំងទេ។ នាង​ប្រើ​ការគិត ​ស្វែង​រក​ផ្លូវ មក​ដោះ​ស្រាយ​បញ្ហា​ជាជាងការ​ទម្លាក់​បន្ទុកឲ្យគ្នា​។ នាងទទួលខុសត្រូវ ចំពោះសកម្មភាពផ្ទាល់ខ្លួន និងរៀនពី​កំហុសឆ្គងទាំងនោះ។

ប្រែសម្រួលដោយ៖ ពិសិ

 

Related Articles