We TV Cambodia

ព្រះសង្ឍ ៤៦អង្គ នៅវត្តស្វាយដង្គុំចេញរោគសញ្ញាកូវីដ១៩

ព្រះសង្ឍ ៤៦អង្គ នៅវត្តស្វាយដង្គុំចេញរោគសញ្ញាកូវីដ១៩

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បាត់ដំបង៖ ព្រះសង្ឍ ៤៦អង្គចេញរោគសញ្ញាកូវីដ១៩ មានដូចជាក្ដៅខ្លួន ក្អក ហៀរសំបោរ រយៈពេល៦ថ្ងៃមកហើយ។ នេះបើតាមតាមរយៈហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបងថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២០។

បើតាមមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា មានករណីក្តៅខ្លួន​(>៣៧,៥) ក្អក ហៀរសំបោរ​ រយៈពេល6ថ្ងៃហើយ កើតមានចំពោះព្រះសង្ឃចំនួន​ 46អង្គ មានព្រះជន្មពី១១-១៩ព្រះវស្សា​ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ​ ហេីយទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីទទួលបានព័ត៌មាន​ និការណែនាំរបស់ឯកឧត្តម​ ងួន​ រតនៈ​ អភិបាលខេត្តបាត់ដំបង​ នៅវេលាម៉ោងជាង​ ១៩ យប់នេះក្រុមការងារ​ RRT មន្ទីរសុខាភិបាលខេត្តដឹកនាំដោយលោកវេជ្ជបណ្ឌិត​ អ៊ុក​ វិទ្យា​ អនុប្រធានមន្ទីរ​ លោកប្រធាន​ស្រុកប្រតិបត្តិ​សង្កែ​ និងសហការី​ បានចុះពិនិត្យ​ និងយកសំណាកចំនួន 21អង្គ​ ចំពោះព្រះសង្ឃដែលនៅមានកម្តៅ​ ហេីយថ្ងៃស្អែក ក្រុមការងារនឹងបន្តចុះកសំណាកទៀត។

ជាមួយគ្នានេះដែរ ក្រុមការងារបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅ។

យ៉ាងណាមិញ  ការកំណត់ស្ថានភាពរួមជាបឋមមិនមានភាពធ្ងន់ធ្ងរទេ​ ប៉ុន្តែត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត ហេីយបេសកកម្មត្រូវបានបញ្ចប់នៅម៉ោង​ ២៣៕

 

 

Related Articles