We TV Cambodia

ព្រះរាជបណ្តាំចុងក្រោយ

ព្រះរាជបណ្តាំចុងក្រោយ

 
 

ដោយៈ ហួ ឆេងស៊ីម

ភ្នំពេញ៖​ ពេញមួយព្រះជន្ម នៃសម្តេចរាជបុត្រី​ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គ បានបូជានូវព្រះបញ្ញាញណ​និងព្រះកាយពលឥតខ្លាចនឿយហត់ ក្នុងការថែរក្សា ផ្សព្វផ្សាយលើកតម្កើងវិស័យវប្បធម៏ខ្មែរ​ឲ្យមានភាពរីកចម្រើនល្បីរន្ទឺ និងមានការទទួលស្គាល់លើសកលលោក  មុននឹងសម្តេចរាជបុត្រី ព្រះរៀម នរោត្តម​បុប្ផាទេវី ដែលត្រូវបានទទួលបរមងារជា«នាដវដ្ដីឯក»និងជា«មរតកមនុស្សរស់របស់កម្ពុជា» បានយាងសោយទិវង្គតទៅ​ព្រះអង្គទ្រង់បានបន្សល់នូវព្រះរាជបណ្តាំជាចុងក្រោយថា៖« ក្មួយៗ ចៅៗ​ជំនាន់ក្រោយត្រូវតែខំរួបរួមគ្នា ស្រឡា់ញគ្នា តស៊ូជាមួយគ្នា ដើម្បីថែរក្សា​​ការពារផ្នែករបាំបុរាណឲ្យបានគង់វង្សតទៅមុខទៀត»។ ព្រះអង្គក៏បានបន្តទៀតថា៖«​សូមក្មួយៗទាំងអស់ ទាំងក្នុង និងក្រៅរង្វង់​ល្បៈ សូមមេត្តាជួយការពារសម្បត្តិជាតិ​សម្បត្តិវប្បធម៌ សម្បត្តិតំណាងជាតិរបស់យើង»។

ម្យ៉ាងវិញទៀត​នៅគ្រាដែលព្រះអង្គ ទ្រង់គង់ជារដ្ឋមន្រ្តីក្រសួងវប្បធម៏ និងវិចិត្រសិល្បៈសម្តេចព្រះរាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកនូវរបាំព្រះរាជទ្រព្យដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ​របស់អង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ដែលបានធ្វើឲ្យអន្តរជាតិបានស្គាល់ពីវប្បធម៌ខ្មែរបានយ៉ាងច្បាស់។

សូមទស្សនាវីដេអូរបស់សម្តេចព្រះរាម ដែលទ្រង់មានបណ្តាំជូនដល់កូនខ្មែរគ្រប់រូបខាងលើ​នេះ។

Related Articles