We TV Cambodia

ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ បន្សល់ទុកមាសចំនួន១២តោន និង៤០០គីឡូនៅប្រទេសទាំងនេះ

ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ បន្សល់ទុកមាសចំនួន១២តោន និង៤០០គីឡូនៅប្រទេសទាំងនេះ

តាមរយះការ ថ្លែងតាមសារពិសេស នាព្រឹកថ្ងៃទី២៩​​ ខែធ្នូ នេះ សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្ដី​ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា​ ព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះវររាជបិតាឯករាជ្រ បូរណភាពទឹកដី និងឯកភាពជាតិ​ បានបន្សល់ទុកនូវសាច់ប្រាក់ជាង ២០ ពាន់លានដុល្លារ។ ក្នុងនោះផងដែរ​ កម្ពុជាមានមាសចំនួន​៤៤តោន​ និង ៤០០គីឡួ។

សម្ដេចតេជោ​  បានថ្លែងបន្ដទៀតថា​ មាសចំនួន១២ តោន​ និង​៤០០គីឡូ  ជាកេមរតកបន្យល់ទុកពីព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ពីសម័យសង្គមរាស្រ្ដនិយម ដែលរក្សាទុកនៅប្រទេសស្វីស។ ក្រៅពីនេះរក្សាទុកនៅធនាគារប្រទេសអង់គ្លេសចំនួន១៧តោន ទើបទិញចូលថ្មី និងរក្សាទុកនៅធនាគារជាតិនៃកម្ពុជាចំនួន​១៥តោន។

អត្ថបទដោយ៖ ពិសី

Related Articles