We TV Cambodia

ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា

ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា

ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនា ដើម្បីអប់រំ នៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស ត្រូវបានតែងតាំងជាទីប្រឹក្សា ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។ នេះបើតាមសេចក្តីសម្រេចរបស់រាជបណ្ឌិតសភាកម្ពុជា ស្ដីពី ការតែងតាំងរបស់រាជបណ្ឌិត្យសភាកម្ពុជា។

ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ

ព្រះបញ្ញមុន្នីញាណ ហាក់ សៀងហៃ ជាព្រះសង្ឃមួយអង្គដែលមានចំណេះដឹងជ្រៅជ្រះទាំងផ្នែកអក្សរសាស្ត្រខ្មែរ ភាសាបាលី និងភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញផងដែរ។ រាល់ពេលមានកម្មវិធីអន្តរជាតិផ្សេងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនាគឺតែងតែមានវត្តមានរបស់ព្រះអង្គជានិច្ច ហើយព្រះអង្គក៏បានផ្ដល់ធម៌ទេសនាជាភាសាអង់គ្លេសថែមទៀតផង។

សេចក្ដីសម្រេចរបស់រាជបណ្ឌិតសភាកម្ពុជា

លើសពីនេះទៅទៀត ព្រះអង្គក៏បានធ្វើជាវីដេអូបង្រៀនតាមប្រព័ន្ធអ៊ីនធឺណេត ក្នុងគោលបំណងចែករំលែកចំណេះដឹង និងការអប់រំដល់ប្រជាជនកម្ពុជាផងដែរ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើន។ មិនតែប៉ុណ្ណោះ បន្ទាប់ពីមានការសម្រេចតែងតាំងតួនាទីថ្មីដល់ព្រះអង្គនេះ ប្រជាពលរដ្ឋកម្ពុជាបានសាទរយ៉ាងខ្លាំង ដែលកម្ពុជាបានផ្ដល់តួនាទីសមនឹងចំណេះដឹង និងសមត្ថភាពរបស់ព្រះអង្គ។

សូមជម្រាបថា បច្ចុប្បន្នព្រះបញ្ញាមុន្នីញាណ ហាក់ សៀងហៃ គង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង។

អត្ថបទដោយ៖ Nevin

Related Articles