We TV Cambodia

ព្រះខ័នរាជ្យខ្មែរ មានអាយុ ១.០០០ ឆ្នាំ ល្បីថា «សម្លាប់មុនចាំកាត់ក្តីក្រោយ»

ព្រះខ័នរាជ្យខ្មែរ មានអាយុ ១.០០០ ឆ្នាំ ល្បីថា «សម្លាប់មុនចាំកាត់ក្តីក្រោយ»

សម្រួល៖ពេជ្រ

ភ្នំពេញ៖ ព្រះខ័នរាជ្យ ឬហៅថា ព្រះខ័នជ័យ ជាឈ្មោះសស្ត្រា ១យ៉ាង រាប់ជាគ្រឿងកកុធភណ្ឌសម្រាប់ព្រះរាជាម្ចាស់ផែនដី គឺក្សត្រដែលនឹងទទួលព្រះរាជពិធីរាជាភិសេក ។

ព្រះរាជាម្ចាស់ផែនដីត្រូវមានគ្រឿងសម្រាប់រាជ្យឱ្យគ្រប់មុខដែលហៅរួមថា បញ្ចកកុធភណ្ឌ ឬ រាជកកុធភណ្ឌ គឺ ព្រះមកុដ, ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស), ព្រះខ័ន, ស្វេតច្ឆត្រ, និងព្រះសុវណ្ណបាទុកា (ស្បែកជើងមាស) ។

ព្រះខ័នរាជ្យនេះមានអំណាចស្មើស្ដេច។ ព្រះខ័នរាជ្យទៅដល់ទីណា ទោះបីគ្មានវត្តមានព្រះមហាក្សត្រ ក៏មន្ដ្រីនាម៉ឺន ប្រជារាស្ដ្រ គោរពព្រះខ័នរាជ្យនេះស្មើស្ដេចដែរ។ ពេលខ្លះ គេហៅថាជាដាវអាជ្ញាសឹក។ ខណៈពេលព្រះមហាក្សត្រប្រគល់សិទ្ធិដាវនេះឱ្យមន្ដ្រីនាម៉ឺនណាទៅអនុវត្តបទបញ្ជាព្រះមហាក្សត្រ គឺអ្នកនោះអាចប្រើដាវនេះសម្រេចកិច្ចជូនព្រះមហាក្សត្រនៅទីនោះដែរ រហូតដល់ថា អ្នកណារឹងទទឹងសម្លាប់មុន កាត់ក្ដីជាក្រោយ។

(ស្រង់ចេញពីព្រះរាជពិធីទ្វាទសមាស, ទំ.១២២១២៦)

ប្រភព៖ AKP

Related Articles