We TV Cambodia

ព្រោះតែជីវភាពក្រីក្របណ្តាលឲ្យសិស្សពូកែម្នាក់បង្ខំចិត្តឈប់រៀន

ព្រោះតែជីវភាពក្រីក្របណ្តាលឲ្យសិស្សពូកែម្នាក់បង្ខំចិត្តឈប់រៀន

ដោយ៖ ហួ ឆេងស៊ីម

បើតាមម្ចាស់គណនី Facebook ម្នាក់មានឈ្មោះថា
Ay Sina បានរៀបរាប់ថាប្អូនស្រីម្នាក់ដែលជាសិស្សពូកែនៅថ្នាក់ទី10D
នៃវិទ្យាល័យ ហ៊ុន​ សែន អង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ត្រូវបង្ខំចិត្តឈប់រៀនហើយទៅរកការងារធ្វើនៅភ្នំពេញ
ព្រោះតែគ្រួសារក្រីក្រពេក គ្មានលទ្ធភាព ហើយរាល់ថ្ងៃនាងតែងហូបបាយកកមុនមករៀន
ព្រោះគ្មានលុយទិញអីហូបនៅសាលា ដោយសារតែគ្មានជីវជាតិ ខ្សោយ គ្មានកម្លាំងធាក់កង់មករៀនទៀត
ទើបឪពុកម្តាយគាត់សម្រេចចិត្តអោយកូនឈប់រៀប។

បន្ថែមពីនេះ ម្ចាស់គណនីដដែលបានរៀបរាប់អោយដឹងថា៖
“ប៊ន ស្រីនាង ជាសិស្សថ្នាក់ទី 10D នៃវិទ្យាល័យ ហ៊ុន សែន អង្គរបុរី !
គាត់ជាសិស្សដែលរៀនពូកែ ក្នុងខែធ្នូនេះ គាត់ជាប់លេខ២! ផ្ទះនៅភូមិពួនកក ឃុំបាស្រែ
ស្រុកអង្គរបុរីខេត្ត តាកែវ ! មករៀនរាល់ថ្ងៃ គ្មានលុយ ដើម្បីទិញអីហូបនៅសាលាទេ
ដូច្នេះព្រឹកឡើងត្រូវហូបបាយកកពីផ្ទះទើបមករៀន ! ដោយសារគ្មានជីវជាតិ ខ្សោយ
គ្មានកម្លាំធាក់កង់មករៀន ព្រោះផ្ទះឆ្ងាយពីសាលា ត្រូវសុំមិត្តភក្រ្តជិះជាមួយ !

ប៉ុន្មានថ្ងៃនេះ ចេះតែមិនឃើញគាត់មករៀន ខ្ញុំក៏បានសួរទៅមិត្តភក្រ្តគាត់ ពួកគេប្រាប់ថា គាត់ឈប់រៀនហើយព្រោះគ្រួសារក្រពេក ឪពុកម្តាយគាត់ចង់អោយគាត់ទៅភ្នំពេញទៅធ្វើការនៅយប់នេះហើយ ! បន្ទាប់ពីចេញពីរៀន ខ្ញុំបានទៅដល់ផ្ទះគាត់ហើយសួរនាំឪពុកម្តាយគាត់ ! ពួកគាត់ថាចឹងមែន គាត់អាណិតកូនដែរ តែធ្វើម៉េចគ្មានលុយទិញម៉ូតូអោយកូនជិះរៀន ព្រោះជិះកង់គាត់គ្មានកម្លាំងទេ ! ពេលជួប ស្រីនាង ទឹកមុខគាត់ ស្រងូតស្រងាត់ យំខ្សឹបខ្សៀវគួរអោយអាណិត ! គាត់ពិតជាចង់រៀន ហើយខ្ញុំក៏ដឹងដែរថាគាត់រៀនពូកែ ព្រោះគាត់យកចិត្តទុកដាក់រៀនណាស់ ! ខ្ញុំបានពន្យល់ឪពុកម្តាយគាត់ជាច្រើន ហើយប្រាប់ថា បើចង់អោយកូនមានអនាគតល្អ អោយគាត់ទៅរៀនវិញទៅ ហើយគាត់ក៏សន្យាថានឹងអោយកូនទៅរៀនវិញ ! ខ្ញុំនឹងរង់ចាំមើល បើគាត់មករៀនវិញមែនគឺល្អណាស់!​ ដើមទុនរបស់អ្នកក្រគឺការរៀន ដើមទុនរបស់អ្នកមានគឺលុយ!”

Related Articles