We TV Cambodia

ព្រៃលិចទឹកជាង ៨ពាន់ហិកតា ក្នុងខេត្ដត្បូងឃ្មុំនឹងត្រូវអភិរក្ស ទុកធ្វើកន្លែងអេកូទេសចរណ៍

ព្រៃលិចទឹកជាង ៨ពាន់ហិកតា ក្នុងខេត្ដត្បូងឃ្មុំនឹងត្រូវអភិរក្ស ទុកធ្វើកន្លែងអេកូទេសចរណ៍
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ

​បើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះក្នុងសន្នីសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រដ្ឋបាលខេត្តត្បូងឃ្មុំ មានទិសដៅដាក់តំបន់ព្រៃលិចទឹកចំនួនជាង ៨០០០ ហិកតា ជាតំបន់អភិរក្សព្រៃលិចទឹក សម្រាប់បម្រើវិស័យអេកូទេសចរណ៍។

ព្រៃលិចទឹក គឺជាតំបន់ដែលមានត្រីពងកូន ក្រៅពីនោះអាចទាក់ទាញសត្វស្លាបផ្សេងៗទៀត អាចរស់នៅក្នុងជម្រកនោះបាន ហើយបងប្អូនក្នុងសហគមន៍ រស់នៅក្នុងស្រុកក្រូចឆ្មារ ក៏ដូចជារស់នៅក្នុងខេត្តត្បូងឃ្មុំទាំងមូលនោះ ក៏អាចទាញអត្ថប្រយោជន៍ពីព្រៃលិចទឹកបាន នោះគឺដោយសារទេសចរណ៍ធម្មជាតិ។ ការអភិរក្សតំបន់ព្រៃលិចទឹក ចែកចេញជា ០៣ តំបន់ ដែលក្នុងនោះ ២តំបន់ គឺស្ថិតនៅក្នុងស្រុកក្រូចឆ្មារ ដែលលាតសន្ធឹងលើផ្ទៃចំនួន ១២ ឃុំ។

ក្រៅពីគម្រោងតំបន់អភិរក្សព្រៃលិចនៅស្រុកក្រូចឆ្មារ ឯកឧត្តមអភិបាល ក៏គ្រោងនឹងរៀបចំអភិរក្សនៅតំបន់ នៅតំបន់ផ្សេងទៀត លើផ្ទៃដីសរុបប្រមាណជាង ១០០០ ហិកតា​ និងតំបន់ព្រៃលិចទឹក នៅវត្តខ្មួងផងដែរ។

ដោយ៖ Stince

Related Articles