We TV Cambodia

ព្រឹកនេះ ពិភពលោករកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុបជិត ៥០ម៉ឺននាក់

ព្រឹកនេះ ពិភពលោករកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុបជិត ៥០ម៉ឺននាក់

អត្ថបទ៖ រដ្ឋ ស្រីពេជ្រ

បើយោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៦៧,៨៩៣,៣៦១ករណី ហើយក្នុងនោះមនុស្សសរុប ១,៥៤៩,៥១៦នាក់ស្លាប់ និងជាង ៤៦.៩លាននាក់ បានជាសះស្បើយឡើងវិញ។

តាមរយៈតួលេខខាងលើនេះ បានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៤៩២,៧៥១ករណី និងមានមនុស្សជិត ៨ពាន់នាក់បានស្លាប់បាត់បង់ជីវិត។

សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាមេរិកមានមនុស្សសរុប ១៥,១៥១,០១៨បានឆ្លង, ជាង២៨ម៉ឺននាក់ស្លាប់។ ដោយឡែកព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៧៤,២៤៣នាក់ និងអ្នកជំងឺជាង ១ពាន់នាក់ បានស្លាប់៕

Related Articles