យោងតាមគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ នៅសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងបានកើនដល់ ២១,៥៥៣,៧៤៦ នាក់ក្នុងនោះអ្នកជំងឺសរុប ១២,៨៤១,៣០៦ បានជាសះស្បើយ និងជាង ៣៦ម៉ឺននាក់បានស្លាប់ ខណៈដែលព្រឹកនេះសហរ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ២០០,៦៩៥នាក់ និងអ្នកជំងឺសរុប ៣,០៦៧នាក់ បានស្លាប់។ ដោយឡែក ក្រឡេកមកប្រទេសកម្ពុជាវិញ គិតត្រឹមព្រឹកថ្ងៃទៅ០៦ ខែមករា ឆ្នាំ២០២១ ដូចគ្នា រកឃើញករណីឆ្លងថ្មីចំនួន ០១នាក់ និងមិនមានអ្នកជាសះស្បើយ។
- បុរសជនជាតិខ្មែរ អាយុ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន បានធ្វើដំណើរមកពីរប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។
គួរជម្រាបផងដែរថា នៅកម្ពុជាអ្នកឆ្លងកូវិដ១៩មានចំនួនរហូតទៅដល់ ៣៨៣ នាក់ដែលព្យបាលជាសះស្បើយចំនួន៣៦២ និងសល់២១ នាក់ទៀតដលកំពុងសម្រាកព្យាបាលនៅតាមគោលដៅរៀងៗខ្លួន។
អត្ងបទដោយ៖ ពិសី
