We TV Cambodia

ព្រឹកថ្ងៃ២១ មេសា មានកម្មករប្រមាណ៤០៥នាក់ មកពិនិត្យសុខភាព

ព្រឹកថ្ងៃ២១ មេសា មានកម្មករប្រមាណ៤០៥នាក់ មកពិនិត្យសុខភាព

ដោយ៖ពេជ្រ

ភ្នំពេញ៖ កម្មកររោងចក្រប្រមាណ៤០៥នាក់ បានមកត្រួតពិនិត្យសុខភាព និងមានកម្មករ ៣៧៦នាក់ដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ  ដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន៦នាក់ និងដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន២៣ នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងថ្ងៃ ២១ មេសា ឆ្នាំ​២០២០។

ក្រសួងបានឲ្យដឹងដែរថា លទ្ធផលនៃការត្រួតពិនិត្យសុខភាពបងប្អូនកម្មកររោងចក្រ សរុបទាំងពីរថ្ងៃ(ថ្ងៃ២០ និង២១មេសា) មាន ១,៤២៣​នាក់ ដែលក្នុងនោះមាន អ្នកដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសរុប ១,៣៣៥នាក់។

ដោយឡែក ចំពោះកម្មករ ដែលដាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន​៤៤ នាក់ នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន៤៣នាក់ និងមាន១៨នាក់ យកសំណាកទៅពិសោធន៍បន្ត៕

 

Related Articles