We TV Cambodia

ព្យាបាលជំងឺ«​ពងបែកក្នុងមាត់»បានដោយងាយជាមួយនិងឪសថធម្មជាតិទាំងនេះ

ព្យាបាលជំងឺ«​ពងបែកក្នុងមាត់»បានដោយងាយជាមួយនិងឪសថធម្មជាតិទាំងនេះ

ពងបែកក្នុងមាត់ អាចកើតមានលើមនុស្សគ្រប់វ័យ ទាំងប្រុស ទាំងស្រី។ ប៉ុន្តែជាទូទៅ ជំងឺនេះកើតមានពីអាយុចន្លោះពី​១០ ឆ្នាំទៅ២៥ឆ្នាំ។ ជំងឺ “ពងបែកមាត់” គឺជាស្នាមពងបែក ពណ៌សថ្លា មាននៅតាមបបូរមាត់ ផ្ទៃខាងលើនិងខាងក្រោមមាត់ រួមទាំងមានលើអណ្តាតទៀតផង។ ពងបែកមាត់ កើតឡើងនៅពេល ដែលក្រពេញទឹកមាត់ស្ទះ ជាពិសេស នៅពេលដែលអ្នកខាំមាត់ ឬខាំសាច់ថ្ពាល់ខាងក្នុងរបស់អ្នក ដោយចៃដន្យ។ ពងបែកទាំងនោះតូចៗ និងមិនបង្កជាការឈឺចាប់អ្វីទេ តែទោះជាយ៉ាងណា ប្រសិនបើអ្នកទុកចោលមិនព្យាបាល វានឹងអាចរីកធំ រួចបង្កជាការឈឺចាប់ខ្លាំង។

# វិធីព្យាបាល អាការៈ ពងបែកមាត់

១. ទឹកឃ្មុំ

អ្នកគ្រាន់តែលាយទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាកាហ្វេ ជាមួយម្សៅរមៀត ១ ភាគ ៤ ស្លាបព្រាកាហ្វេ រួចយកវាទៅបិទលើកន្លែង ដែលមានពងបែក។ បន្ទាប់មកទុកចោលប្រមាណជា ១៥ ទៅ ២០ នាទី សឹមខ្ពុរមាត់ជាមួយទឹកក្តៅឧណ្ណៗជាការស្រេច។

២. អំបិល

លាយអំបិលកន្លះស្លាបព្រាកាហ្វេ ចូលទៅក្នុងទឹកក្តៅឧណ្ណៗមួយកែវ រួចយកមកខ្ពុរមាត់ មួយថ្ងៃ ៣ ទៅ ៤ ដង នោះអ្នកនឹងសង្កេតឃើញពី ប្រសិទ្ធភាពដ៏អស្ចារ្យ របស់វាជាក់ជាមិនខាន។

៣. ទឹកកក

យកក្រណាត់ស្អាតណាមួយ មករុំដុំទឹកកក ២ ទៅ ៣ ដុំ រួចយកមកស្អំលើបរិវេណ ដែលមានពងបែកប្រមាណជា ១ នាទី និងត្រូវអនុវត្ត ២ ទៅ ៣ ដង ក្នុងមួយថ្ងៃ។ បន្ថែមពីនេះទៅទៀត អ្នកអាចឧស្សហ៍ទទួលទានទឹកត្រជាក់ៗបន្ថែម ដើម្បីកាន់តែឆាប់ជាសះស្បើយផងដែរ។

៥. ប្រទាលកន្ទុយក្រពើ

សកសំបកចេញ រួចយកជែលរបស់វា មកបិទពីលើកន្លែងមានពងបែក និងទុកចោលប្រមាណជា ២០ នាទី រួចលាងសម្អាតមាត់ចេញ ដោយទឹកក្តៅឧណ្ណៗ។

៦. រមៀត

យកម្សៅរមៀត មកលាយជាមួយទឹកដោះគោ រួចយកសំឡីមកជ្រលក់ និងផ្តិតនៅត្រង់បរិវេណពងបែក និងទុកវាចោល ៣០ នាទី សឹមយកទឹកក្តៅឧណ្ណៗមកលាងសម្អាតជាការស្រេច។ វិធីមួយទៀត អ្នកអាចយករមៀតមកកាត់ជាចំណិត បិទផ្ទាល់លើកន្លែងពងបែកក៏បាន។

ហេតុដូច្នេះហើយ អ្នកត្រូវតែចេះប្រយ័ត្នប្រយែង ក្នុងពេលទទួលទាន ដើម្បីបំបាត់ទម្លាប់ខាំមាត់ ខាំសាច់ថ្ពាល់ ទាំងនោះចោល។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles