We TV Cambodia

ពេលរៀបការរួច កុំរំពឹងរឿងទាំងនេះពីស្វាមីឱ្យសោះ

ពេលរៀបការរួច កុំរំពឹងរឿងទាំងនេះពីស្វាមីឱ្យសោះ

ជិវិតអាពាហ៏ពិពាហ៏មានន័យថា ចំណុចពីររួមគ្នា ត្រូវគ្នា ដែលអាចរួមរស់ និងសាងគ្រួសារដ៏មានសុភមង្គលហើយ។ ដូច្នេះការរំពឹងទុកមុន និងពិភាក្សាគ្នាពីការចង់បានរៀងៗខ្លួន មុនរៀបការវាមិនមែនជារឿងមិនល្អឡើយ ដោយការរំពឹងទុកចង់បានដ៏ល្អដែលគូស្នេហ៍ទាំងអស់ចង់បានគឺ ស្នេហាពិត ភាពស្មោះត្រង់ ការគោរពឱ្យតម្លៃគ្នា ការអត់ធ្មត់ និងការអត់ឱនឱ្យគ្នាជាដើម។ ដូច្នេះកុំឱ្យជីវិតរៀបការមានបញ្ហា មុនរៀបការត្រូវធ្វើចិត្តមុន និងហាមរំពឹងទុកចំពោះរឿងទាំង៩យ៉ាងនេះឱ្យសោះ

១. កុំរំពឹងទុកថាស្វាមីអ្នកជ្រើសរើសរវាងអ្នក និងម្តាយរបស់គាត់

ម្តាយជាអ្នកបង្កើតគាត់ មើលថែគាត់ និងចិញ្ចឹមបីបាច់គាត់ ហើយម្តាយជាមនុស្សស្រីដែលមនុស្សប្រុសស្រលាញ់ខ្លាំងបំផុតនៅលើលោក។ ដូច្នេះមិនថាម្តាយរបស់ស្វាមីអ្នកមិនពេញចិត្តអ្នក ​ឬអ្នកមិនពេញចិត្តម្តាយគាត់យ៉ាងណាក៏ដោយ​​អ្នកមិនអាចបង្ខំឱ្យគាត់ជ្រើសរើសរវាងអ្នក និងគាត់ឡើយ ហើយអ្នកក៏មិនត្រូវឱ្យស្វាមីអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះទេ។

២. កុំរំពឹងទុកថាស្វាមីអ្នកដូចជាមិត្តជិតស្និទ្ធស្រីរបស់អ្នក

ជាមិត្តភក្តិស្រីនឹងគ្នាតែងតែមានរឿងទាក់ទងនឹងរឿងស្រីៗនិយាយគ្នា ដូចជាវិភាគរឿងគេ និយាយដើមគេ ឬរឿងផ្សេងៗជាដើមដែលគេនិយមហៅថាស៊ីត្រាវ។ ប្រសិនជាអ្នកចង់ឱ្យស្វាមីរបស់អ្នកធ្វើខ្លួនដូចជាមិត្តរបស់អ្នក និងនិយាយជាមួយអ្នកក្នុងរឿងស្រីៗបែបនេះ ប្រហែលជាខកបំណងហើយ។

៣. កុំរំពឹងទុក ដោយហាមស្វាមីមិនឱ្យមើលស្រីផ្សេង

មនុស្សប្រុសណាដែលថាមិនចូលចិត្តមើលស្រីស្អាត និងចាប់អារម្មណ៍ទៅលើរូបរាងស្រីនោះ តែចូលចិត្តមិនប្រាកដថាចង់បាននោះទេ។ ដូច្នេះវាហាក់ដូចជារឿងល្ងង់ខ្លៅណាស់ ដែលអ្នករំពឹងទុកឱ្យស្វាមីអ្នកមើលតែអ្នកម្នាក់។

៤. កុំរំពឹងទុកថាស្វាមីអ្នកបោះបង់ក្តីស្រមៃរបស់គាត់

ដ្បិតតែអ្នកជាស្វាមីភរិយា ក៏មិនមែនបានន័យថាអ្នកជាម្ចាស់ជីវិតរបស់គាត់នោះឡើយ ដូច្នេះអ្នកមិនអាចហាមគាត់ឱ្យឈប់ធ្វើរឿងដែលគាត់ចង់ធ្វើ​និងក្តីស្រមៃដែលគាត់ប្រឹងប្រែងសម្រេចវាឱ្យបាននោះទេ ។ ទោះអ្នកមិនពេញចិត្តនូវអ្វីដែលគាត់ធ្វើ​ឬមិនចូលចិត្តអ្វីដែលគាត់កំពុងតែធ្វើ តែអ្នកមិនអាចហាមគាត់បាននោះឡើយ។

៥. កុំរំពឹងទុកថាស្វាមីអ្នកផ្លាស់ប្តូរទៅជាអ្នកផ្សេង

អ្នករៀបការជាមួយបុរសម្នាក់នេះ ហើយបានន័យថាអ្នកពេញចិត្តគ្រប់យ៉ាងរបស់បុរសម្នាក់នេះ វាហាក់បីដូចជាចម្លែកពេកហើយដែលអ្នកចង់ឱ្យគាត់ធ្វើដូចអ្នកនេះ ធ្វើដូចអ្នកនោះ។ គាត់គឺជាគាត់​ជាមនុស្សដែលអ្នកបានជ្រើសរើស អ្នកមិនអាចបង្ខំគាត់ឱ្យផ្លាស់ប្តូរចរិតពិតរបស់គាត់ទេ ហើយរឹតតែមិនត្រូវយកស្វាមីអ្នកទៅប្រៀបធៀបនឹងអ្នកដទៃ និងធ្វើដូចអ្នកដទៃនោះដែរ។

៦. កុំរំពឹងទុកថាស្វាមីអ្នកឈប់ទាក់ទងមិត្តភក្តិ

មនុស្សប្រុសអាចនិយាយបានថាជាមនុស្សដែលស្រលាញ់មិត្តភាព អាចថាមានមិត្តខ្លះអ្នកក៏ចូលចិត្ត មិត្តខ្លះក៏មិនចូលចិត្ត តែទោះជាចូលចិត្ត ឬមិនចូលចិត្ត​អ្នកគ្មានសិទ្ធហាមស្វាមីអ្នកឱ្យឈប់ទាក់ទងជាមួយមិត្តភក្តិគេឡើយ ។

៧. កុំរំពឹងទុកឱ្យស្វាមីអ្នកចងចាំគ្រប់រឿង

ជីវិតស្វាមីភរិយា មិនមែនចេះតែមានពេលលួងលោម ផ្អែមល្អែម និងយកចិត្តគ្នាគ្រប់តែពេលទេ គឺម្នាក់ៗសុទ្ធតែមានការរវល់នៅក្នុងការកសាងគ្រួសារ និងប្រឹងប្រែងរកលុយដើម្បីអនាគតរៀងៗខ្លួន។ ដូច្នេះអ្នកមិនអាចឱ្យស្វាមីអ្នកចេះតែខ្វល់ពីអ្នកគ្រប់ពេល ឬចងចាំរឿងតូចៗដែលអ្នកធ្លាប់បានសាងរួមគ្នាទេ ។

៨. កុំរំពឹងទុកថាស្វាមីរបស់អ្នកមានចំណង់ចំណូលចិត្តដូចអ្នក

ទោះជារៀបការជាប្តីប្រពន្ធ តែអ្នកទាំង២​គឺជាមនុស្ស២នាក់ខុសគ្នា ការគិតក៏ខុសគ្នា ចំណង់ចំណូលចិត្តក៏ផ្សេងគ្នា។ ទោះអ្នកមានចំណង់ចំណូលចិត្ត​លើអ្វីមួយ ឬចូលចិត្តធ្វើអ្វីមួយ អ្នកមិនអាចបង្ខំឱ្យស្វាមីអ្នកចូលចិត្តដូចអ្នកឡើយ ។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles