We TV Cambodia

ពេលនេះ ក្មេងស្រីជនជាតិកួរ៉េដែលបានបាត់ខ្លួន បានរកឃើញហើយ​នៅខេត្តក្រចេះ

ពេលនេះ ក្មេងស្រីជនជាតិកួរ៉េដែលបានបាត់ខ្លួន បានរកឃើញហើយ​នៅខេត្តក្រចេះ

ក្រោយពីមានសេចក្ដីប្រកាសស្វែងរកក្មេងស្រីជនជាតិកូរ៉េម្នាក់ តាមរយះក្រសួងអប់រំ យុវជន និងកីឡា កម្ពូជា​កាលពីថ្ងៃសុក្រទី​១១ ខែធ្នូ​ ឆ្នាំ២០២០ កន្លងទៅនេះ ពេលនេះក្មេងស្រីនោះ ត្រូវបានគេស្វែងរកឃើញហើយ នៅខេត្តក្រចេះ​ កាលពីថ្ងៃទៅ១៥ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ។ យោងតាមការបញ្ជាក់ក្នុងលិខិតរបស់ក្រសួងអប់រំ ក្មេងស្រីដែលបានបាត់ខ្លួននោះមានឈ្មោះ K-J-E ដែលជាជនជាតិកូរ៉េ មានឪពុកជាជនជាតិកូរ៉េ ហើយម្តាយជាជនជាតិខ្មែរ កើតក្នុងឆ្នាំ២០០៩ និងកាន់លិខិតឆ្លងដែនលេខកូរ៉េ ។

តាមកំណត់ត្រាទិន្នន័យចេញចូលរបស់ក្មេងស្រីនេះ គឺបានធ្វើដំណើរមកស្រុកខ្មែរ និងត្រឡប់ជាច្រើនដង រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ក្មេងស្រីរូបនេះបានមកកម្ពុជា ប៉ុន្តែមិនបានចាកចេញទៅវិញ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ការសន្និដ្ឋានថា កុមារីនេះអាចនឹងត្រូវបានអាណាព្យាបាលជាជនជាតិខ្មែរ ជាអ្នកមើលថែ និងបានចុះឈ្មោះឱ្យចូលរៀននៅសាលាណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ។

ដូច្នេះហើយ ទើបបានជាអាជ្ញាធរពាក់ព័ន្ធ ស្នើសុំឱ្យក្រសួងអប់រំ សហការស្រាវជ្រាវរកក្មេងស្រីខាងលើនេះ តាមរយៈសាលានានាដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ ។​ ប្រវត្តិដ៏កម្សត់របស់នាងគឺថា មានឪពុកជាជនជាតិកូរ៉េដែលបានបាត់បង់ជីវិតនៅប្រទេសកូរ៉េ ខណៈដែលម្តាយពេលដែលវិលត្រឡប់មកស្រុកខ្មែរវិញ ក៏បានមានគ្រួសារថ្មីជាមួយនឹងប្តីម្នាក់ទៀត ហើយក្រោយមកក៏បានបាត់បង់ជីវិតចោលកូនស្រីតូចនេះដូចគ្នា។

អត្ថបទដោយ៖ ពិសី

Related Articles