We TV Cambodia

ពេលទារកត្អើក តើគួរធ្វើយ៉ាងណា?

ពេលទារកត្អើក តើគួរធ្វើយ៉ាងណា?

អ្នកម្ដាយថ្មីថ្មោង ប្រាកដជាមិនសូវចេះមើលថែរកូនទេមែនទេ? ទារកដែលទើបនឹងកើតតែងតែមានអាការៈត្អើកជានិច្ច ដែលធ្វើឱ្យអ្នកម្តាយតែងតែបារម្ហ ដូច្នេះ We TV Cambodia និងប្រាប់ពីវិធីដែលអាចធ្វើឱ្យកូនបាត់ត្អើកបាន៖

១,ធ្វើឱ្យរសើប

អ្នកអាចប្រើវិធីដែលអាចធ្វើឱ្យកូនរសើបមកបំបាត់អាការៈត្អើកបានដោយអ្នកអាចយកម្រាមដៃអ្នកអេសមាត់របស់កូនថ្មមៗ អេសត្រចៀក ឬបាតជើងជាដើម វានឹងជួយកូនឱ្យបាត់ខ្លះ។

២,វ៉ៃខ្នង

នៅពេលដែលកូនត្អើក អ្នកអាចពរកូនឡើង បន្ទាប់មកយកដៃរបស់អ្នកវ៉ៃខ្នងរបស់កូនថ្មមៗ នោះកូនក៏អាចធូរបានខ្លះដែរ។

៣,បញ្ចុកទឹក

អ្នកអាចបញ្ចុកទឹកកូនបាន ដោយប្រើទឹកក្តៅអ៊ុនៗ ឬអ្នកអាចយកប្រដាប់ប្រដាល់លេងមកបង្វែរអារម្មណ៍របស់កូន ដោយធ្វើសកម្មភាពប្លែកៗឱ្យកូនមើល នោះកូននឹងអាចបាត់ត្អើកបានខ្លះ។

ប្រសិនបើអ្នកប្រើវិធីខាងលើអស់ ហើយកូននៅតែមានអាការៈនេះ ថែមទាំងបៅមិនសូវបាន ក្អួត ហើយមិនឡើងទម្ងន់ អ្នកអាចនាំកូនទៅពិនិត្យបាន ព្រោះជួនកាលកូនអាចកើតមានជំងឺណាមួយក៏ថាបានដែរ៕

ប្រែសម្រួលដោយ៖ ពិសី

Related Articles