We TV Cambodia

ពេលញ៉ាំអាហារហើយចេះតែចង្អោរ ឬចង់ក្អួត អាចមកពីកត្តាទាំងនេះ

ពេលញ៉ាំអាហារហើយចេះតែចង្អោរ  ឬចង់ក្អួត អាចមកពីកត្តាទាំងនេះ

ការ​ក្អួត ចង្អោរ គឺ​ជា​បញ្ហា​ទូទៅ​មួយ​ដែល​មនុស្ស​ស្ទើរ​គ្រប់​រូប​ជួប​ប្រទះ តែ​មាន​​មួយ​ចំនួន តែង​មាន​អាការៈ​ចង្អោរ ឬ​ចង់​ក្អួត រាល់​ពេល​ញ៉ាំ​អាហារ​ហើយ។ ចុះ​មាន​រក​ចម្លើយ​បាន​ឬ​នៅ​ថា អាការៈ​បែប​នេះ បណ្ដាល​មក​ពី​អ្វី? ដោយ​សារ​ការ​ឈឺ​ក្រពះ ឬ​យ៉ាង​ណា?

មនុស្ស​ដែល​ឧស្សាហ៍​មាន​អាការៈ​ចង្អោរ ចេះ​តែ​ចង់​ក្អួត ភើ ជូរ ក្រោយ​ពេល​ដាក់​អាហារ​ចូល​ពោះ គឺអាច​មាន​បញ្ហា​ច្រាលទឹកអាស៊ីដ​ក្រពះ ​ឬក៏រលាកក្រពះ។ ក្រៅ​ពី​នេះ បើ​យើង​ចេះ​តែ​ចង្អោរ ឬ​ចង់​ក្អួត អាច​បណ្ដាល​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ទៀត​ដូច៖

រូបភាពតំណាង

ពុល​អាហារ
ឆ្លង​មេរោគ
អាលែកហ្សី​ចំណី​អាហារ
បញ្ហា​ក្រពះ-ពោះ​វៀន​ផ្សេងៗ
បម្រែ​បម្រួល​អរម៉ូន (សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ)។ល។

បើ​អាការៈ​ចង្អោរ​នេះ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ​១​សប្ដាហ៍​ទេ​នោះ យើង​គួរ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ បើ​ចង្អោរ ហើយ​រួម​ផ្សំ​នឹង​រោគ​សញ្ញា​ខាង​ក្រោម​មាន៖

ក្អួតចង្អោរ ( រូបភាពតំណាង )

ក្អួត​មាន​លាយ​ឈាម
ឈឺ​ទ្រូង ក្រហាយទ្រូង
វង្វេង​វង្វាន់
-​ រាក​រូស​លើស ​២-៣ថ្ងៃ​ មិន​បាត់
ចុក​ពោះ​ខ្លាំង
ចង្វាក់​បេះ​ដូង​ដើរ​លឿន។ល។

ក្អួតចង្អោរ ( រូបភាពតំណាង )

លោក​វេជ្ជបណ្ឌិត បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​យើង​ចេះ​តែ​ចង្អោរ ឬ​ចង់​ក្អួត​ស្ទើរ​រាល់​ពេល​ដែល​ញ៉ាំ​អាហារ​រួច។ បើ​មាន​អាការៈ​បែប​នេះ​ញឹក​ញាប់ គួរ​តម​ញ៉ាំកាហ្វេ (ព្រោះ ញ៉ាំ​កាហ្វេ​ច្រើន​អាច​ធ្វើ​ឲ្យ​ក្រពះ​ចេញ​អាស៊ីដ​ច្រើន ជា​ហេតុ​បណ្ដាល​ឲ្យ​ច្រាល​ក្រពះ) អាហារ​ជូរ ឬ​ហឹរ និង​អាហារ​ផ្អាប់ ជាដើម។

ប្រែសម្រួល៖ គឹមសួ

Related Articles