We TV Cambodia

ពូជស្រូវ និងដំណាំជាង ៣០តោនត្រូវបានចែកជូនពលរដ្ឋដើម្បីដាំដុះឡើងវិញ

ពូជស្រូវ និងដំណាំជាង ៣០តោនត្រូវបានចែកជូនពលរដ្ឋដើម្បីដាំដុះឡើងវិញ

គ្រាប់ពូជស្រូវ និងបន្លែគ្រប់ប្រភេទប្រមាណជាង ៣០តោន ត្រូវបានមន្ទីរកសិកម្មខេត្តសៀមរាប ត្រៀមចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ដើម្បីដាំដុះឡើងវិញ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា ផ្ទៃដីកសិកម្មដែលរងផលប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ក្នុងខេត្តសៀមរាបមានចំនួនប្រមាណ ២០០ហិកតា តែមិនខូចខាតទាំងស្រុងទេ គ្រាន់តែអាចថយទិន្នផលខ្លះប៉ុណ្ណោះ។

លោកបន្តថា ខេត្តសៀមរាបបានត្រៀមគ្រាប់ពូជប្រមាណ ៣៩តោន ប៉ុន្តែបានចែកជូនអស់ជាង ១០តោនទៅហើយ ដោយសល់ ២០តោនទៀតនឹងត្រៀមចែកនៅពេលទឹកស្រកទៅវិញ។ ប៉ុន្តែលោកថា ការចែកគឺបានតែស្រុកណាដែលមានទំនប់អីប៉ុណ្ណោះ។

សូមជម្រាបថា កម្ពុជាបានទទួលរងនូវគ្រោះទឹកជំនន់យ៉ាងខ្លាំងក្លានៅទូទាំងប្រទេស ហើយខេត្តសៀមរាបក៏បានរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរពីគ្រោះធម្មជាតិមួយនេះ ដែលបានធ្វើឲ្យផ្ទះ និងស្រែចំការរបស់ប្រជាពលរដ្ឋរាប់រយហិកតាត្រូវបានលិចលង់ និងរងការខូចខាត។

អត្ថបទដោយ៖ Nevin

Related Articles