We TV Cambodia

ពូកែភ្លេចភ្លាំងណាស់មែនទេ?​ តោះមកសាកល្បងវិធីបំបាត់ទាំងនេះ

ពូកែភ្លេចភ្លាំងណាស់មែនទេ?​ តោះមកសាកល្បងវិធីបំបាត់ទាំងនេះ

ជា​ធម្មតា​សម្រាប់​មនុស្ស​យើង​គ្រប់​រូប គឺតែងតែភ្លេចភ្លាំង នៅ​ពេល​ដែល​​ជីវិត​ប្រចាំ​ថ្ងៃ​កាន់​តែ​មាន​ភាព​មមាញឹក​ច្រើន។​ ការ​ភ្លេចភ្លាំង​អាច​កើតឡើង​ ដោយសារ​តែ​តំណពូជ​ និង​កត្តា​ជា​ច្រើន​ទៀត​។​​​

យ៉ាងណាមិញ​ តាម​ការ​ស្រាវជ្រាវ​បាន​ឱ្យដឹង​ថា​ របប​អាហារ​ និង​បែប​បទ​ក្នុង​ការ​រស់នៅ ​ក៏​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ចងចាំ​​​ផង​ដែរ​។​ ហេតុដូចនេះ​ហើយ​ ដើម្បី​បង្កើន​​ការ​ចងចាំ​ឲ្យ​​កាន់​តែ​​ប្រសើរ​​ឡើង​​ ​យើង​​អាច​សាកល្បង​​​អនុវត្ត​វិធីសាស្ត្រ​ងាយ​ៗ​​ទាំង​​នេះ​៖

១. ធ្វើ​សមាធិ

​​​​​ការ​ធ្វើ​សមាធិ​ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​ និង​ស្ងប់​ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​​ជួយ​កាត់​បន្ថយ​ស្ត្រេស​ ការ​ឈឺ​ចាប់ ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ទាប​ ព្រម​ទាំង​ជួយ​បង្កើន​ការ​ចងចាំ​ផង​ដែរ។

២. រក្សា​ទម្ងន់​ខ្លួន​សមស្រប

ទម្ងន់​ខ្លួន​សមស្រប​ មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខុមាលភាព​ ហើយក៏​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​​ថែទាំ​រូបរាងកាយ​​ ក៏ដូចជា​ចិត្តគំនិត​ឲ្យ​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​កំពូល​ផង​ដែរ​។

៣. គេង​គ្រប់​គ្រាន់

នៅ​ពេល​ដែល​យើង​គេង​មិន​​​បាន​គ្រប់គ្រាន់ ការ​ចងចាំ​របស់​យើង​ក៏​ចាប់​ផ្ដើម​​ចុះ​ខ្សោយ​​ជា​លំដាប់ ដែល​ធ្វើ​ឲ្យ​យើង​ឆាប់​ភ្លេចភ្លាំង​ ទោះបី​ជា​រឿងរ៉ាវ​នោះ​ទើប​នឹង​កើត​ឡើង​ក៏ដោយ​។ បើ​មិន​ចង់​ឲ្យ​បញ្ហា​នេះ​ យើង​​គួរ​​ចាប់ផ្ដើម​​កែប្រែ​ទម្លាប់​ចូល​​គេង​យប់​ជ្រៅ​ពេក​ដោយ​ងាក​មក​គេង​ត្រឹម​ម៉ោង​១០​យប់​ជំនួស​វិញ​។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles