We TV Cambodia

ពូកែផ្គើន!! បិទមណ្ឌលកំសាន្ត ២កន្លែងនៅ Pub Street ព្រោះមិនគោរពតាមវិធានការសុវត្ថិភាព

ពូកែផ្គើន!! បិទមណ្ឌលកំសាន្ត ២កន្លែងនៅ Pub Street ព្រោះមិនគោរពតាមវិធានការសុវត្ថិភាព

មណ្ឌលកំសាន្ត ២កន្លែងក្នុងខេត្តសៀមរាបគឺភោជនីយដ្ឋាន The One by T Sky bar និង Temple Club ត្រូវបានមន្ទីរទេសចរណ៍ចុះបិទអាជីវកម្មភ្លាម ដោយសារតែនៅបន្តបើកអាជីវកម្មក្នុងដំណាក់កាលកូវីដ១៩ និងងមិនស្ដាប់តាមវិធានការសុវត្ថិភាពរបស់រដ្ឋាភិបាល។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា មូលហេតុដែលឈានដល់ការបិទអាជីវកម្មទាំង ២ខាងលើ ដោយសារតែមិនស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលទាក់ទងនឹងវិធានការសុវត្ថិភាពក្នុងដំណាក់កាលកូវីដ១៩ ខណៈដែលក្លិបកម្សាន្តទាំងអស់ក្នុងខេត្តសៀមរាបបានសហការបិទអស់ទៅហើយ លើកលែងតែអាជីវកម្ម ២កន្លែងនេះប៉ុណ្ណោះ ដែលនៅបន្តបើកផ្គើននឹងការណែនាំ។

លោកប្រធានមន្ទីរបន្តថា ការបិទនេះគឺសម្រាប់តែ KTV ក្លិបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេសតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភោជនីយដ្ឋាន គឺនៅដំណើរការជាធម្មតា ដោយត្រូវគោរពតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។

សូមជម្រាបថា រដ្ឋាភិបាលបានប្រកាសឲ្យបិទ KTV ក្លិបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត និងសារមន្ទីរទាំងអស់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ដែលបានផ្ទុះក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ហើយនឹងអនុញ្ញាតិឲ្យបើកដំណើរការឡើងវិញ បន្ទាប់ពីធ្វើតេស្តអ្នកជាបពាក់ព័ន្ធទាំងអស់រួច និងបើសិនស្ថានការណ៍អាចវិលមកភាពដើមវិញបាន។

អត្ថបទដោយ៖ Nevin

Related Articles