
សម្រួលដោយ៖ស្រីពេជ្រ
គ្រប់គ្នាដឹងច្បាស់ថា ការពុលឡាននេះបណ្តាលមក ខួរក្បាលមិនអាចវិនិច្ឆ័យព័ត៌មាន ដែលវាមានលក្ខណប្រឆាំង ប៉ុន្តែការតាំងចិត្តតាំងកាយ តាំងអារម្មណ៍នៅតែមិនអាចបញ្ចៀសផុត ពីការពុលឡាននេះបានដែរ។ មធ្យោបាយសាមញ្ញ និងង មានប្រសិទ្ធភាពនោះ គឺការប្រើប្រាស់ថ្នាំនៅមុនពេលធ្វើដំណើរពីបីថ្ងៃមុន រឺនៅពេលមុនចេញដំណើរមួយម៉ោង។ កាលដែលគេនិយាយថា កុំញ៉ាំអាហារច្រើនមុនពេលចេញធ្វើដំណើរ ដែលវាអាចធ្វើឲ្យយើងក្អួត គឺវាជាការផ្ទុយស្រលះ តាមពិតអ្នកគួរតែបរិភោគឲ្យឆ្អែតៗដើម្បីកុំឲ្យក្រពះទំនេរ។
ហើយខាងក្រោមនេះ គឺជាវិធីមួយចំនួនដែលជួយអ្នកចៀសផុតពីអាការៈពុលឡាន៖
១)ការប្រើថ្នាំពុលឡាន មុន ឬពេលចេញដំណើរ
២)បើការធ្វើដំណើរផ្លូវឆ្ងាយ គួរឧស្សាហ៍ឈប់សម្រាកឲ្យបានច្រើនដង
៣)ជៀសវាងកុំមើលទេសភាព រឺមើលវត្ថុដែលមានចលនានៅចំហៀងកញ្ចក់ឡាន
៤)ត្រូវផ្តោតភ្នែកមើលទៅមុខរថយន្ត
៥)អ្នកនឹងឈប់ពុលឡាន បើអ្នកជាអ្នកបើកបររថយន្តខ្លួនឯង
៦)ត្រូវបើកបង្អូច ដើម្បីឲ្យមានខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់
៧)មិនត្រូវបើកសម្លេងចម្រៀងឮៗពេក តែបើអាចច្រៀងបានជាការប្រសើរ
៨)មិនត្រូវបើកលឿនពេក ជាពិសេស គឺពេលដំឡើងល្បឿន និងពេលបន្ថយល្បឿន៕
ប្រភព៖ Cambodia Medical Laboratory
