We TV Cambodia

ពិព័រណ៍ចិន-អាស៊ាន នឹងបន្តប្រារព្ធជាលើកទី១៧

ពិព័រណ៍ចិន-អាស៊ាន នឹងបន្តប្រារព្ធជាលើកទី១៧

អត្ថបទដោយ៖រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ លេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន រួមសហការជាមួយបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ នឹងបន្តរៀបចំពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានជាលើកទី១៧ ឆ្នាំ២០២០។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មថ្ងៃ ២៧ សីហា ឆ្នាំ២០២០។​

យោងតាមសេចក្ដីប្រកាសបានឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន នឹងត្រូវធ្វើរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

បន្ថែមពីនេះ ដោយសារតែស្ថានភាពកូវីដ មិនទាន់គ្រប់គ្រងបានទាំងស្រុង និងភាពមិនច្បាស់លាស់អំពីស្ថានភាពនៃជំងឺនេះនៅឡើយ លេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន នឹងអញ្ជើញក្រុមហ៊ុនដែលមានសាខា ឬដៃគូឬ ភា្នក់ងារលក់ ក្នុងប្រទេសចិនស្រាប់ ដើម្បីចូលរួមបង្ហាញផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ក្នុងកម្មវិធីពិព័រណ៍នេះ៕

 

Related Articles