We TV Cambodia

ពិព័រណ៌សៀវភៅដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា នឹងដាក់លក់សៀវភៅ ១ លានក្បាលរយៈពេល១២ថ្ងៃជាប់ៗគ្នា

ពិព័រណ៌សៀវភៅដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា នឹងដាក់លក់សៀវភៅ ១ លានក្បាលរយៈពេល១២ថ្ងៃជាប់ៗគ្នា
រូបភាពប្រភព៖ Big bad wolf website

ដោយ៖ស្រីពេជ្រ

ក្រុមហ៊ុន Big bad wolf ​នឹងពាំនាំពិព័រណ៌សៀវភៅដ៏ធំមិនធ្លាប់មានដែលកម្មវិធីនេះ នឹងមកដល់នៅថ្ងៃទី ០៩-២០ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ ចំណែកឯទីតាំងគឺស្ថិតនៅផ្សាររុងរឿង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ យប់ជារៀងរាល់ថ្ងៃរយៈពេល ១២ថ្ងៃពេញ។

ដោយមើលឃើញពីប្រយោជនៃការអាន និងដើម្បីលើកកម្ពស់ការអានជាសកលជាពិសេសគឺចង់ពង្រឹងវប្បធម៍នៃការអាននៅកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត  ពិព័រណ៌សៀវភៅនេះបាននាំយកសៀវភៅច្បាប់ដើមជាភាសាអង់គ្លេសចំនួន ១លាន ក្បាលមានដូចជាសៀវភៅទស្សនវិជ្ជា, ប្រលោមលោក ,យុទ្ធសាស្រ្តដឹកនាំ ,សៀវភៅជំនួញ, សៀវភៅចិត្តវិទ្យា ,សៀវភៅលើកទឹកចិត្ត, ប្រវត្តិសាស្រ្ត ,ប្រវត្តិបុគ្គលល្បីលើពិភពលោក, ម្ហូបអាហារ សៀវភៅសម្រាប់កុមារ ជាពិសេសសៀវភៅរូបត្លុក(Comic book)ជាភាសាអង់គ្លេស ក្នុងនោះដែរក៏មានសៀវភៅជាភាសាខ្មែរជាច្រើមប្រភេទផងដែរ។

ដូចនេះហើយអស់លោកអ្នក និងអ្នកអានគ្រប់រូបមិនគួរខកខានឱកាសដ៏កម្រនេះឡើយព្រោះកម្មវិធីនេះនឹងបញ្ចុះតម្លៃពី ៥០% ទៅ ៩០%។ ជាពិសេសអ្នកនឹងទទួលបានសៀវភៅ Original ដែលមានតម្លៃសមរម្យ រួមជាមួយការអានសៀវភៅជាច្រើនក្បាលដោយឥតគិតថ្លៃនៅតាមស្ដង់នីមួយៗ មិនតែប៉ុណ្ណោះអ្នកនឹងមានឱកាសឈ្នះរង្វាន់សៀវភៅពេញមួយកន្រ្តក់ដោយគ្រាន់តែចូលរួមកម្មវិធីនេះ ហើយថតរូបស្អាតៗបែបឆ្នៃប្រឌិតបង្ហោះក្នុងបណ្ដាញសង្គមដោយប្រើសញ្ញា(Hashtag) #BBWPHNOMPENHPHOTOFUN និង #BBWPhnomPenh2020

Related Articles