We TV Cambodia

ពិបាកចិតសំបកបន្ដិចមែន​ តែម្នាស់មានអត្ថប្រយោជន៏ជាច្រើនដែលយើងមិនគួរមើលរំលង!!

ពិបាកចិតសំបកបន្ដិចមែន​ តែម្នាស់មានអត្ថប្រយោជន៏ជាច្រើនដែលយើងមិនគួរមើលរំលង!!

មនុស្សមួយចំនួន ប្រហែលមិនបានដឹងទេថា ផ្លែម្នាស់ មិនត្រឹមតែជាផ្លែឈើដែលមានឱរសជាតិឆ្ងាញ់នោះទេ តែវាថែមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពថែមទៀតផង។ លើសពីនេះទៅទៀត វាអាចជួយអ្នក ដើម្បីព្យាបាលការឈឺបំពង់ក និងក្អកបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ផងដែរ។

ទឹកម្នាស់អាចបំបាត់ការឈឺបំពង់ក ព្រោះវាសម្បូរទៅដោយសារធាតុ Bromelain និងអង់ហ្ស៊ីម ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងនឹងការរលាក, ការឆ្លងមេរោគ, និងបំផ្លាញបាក់តេរី។

លើសពីនេះ កាត់បន្ថយការរលាកនៅខាងក្រោយនៃអណ្តាត និងនៅក្នុងប្រអប់សំឡេង ព្រមទាំងជួយសម្រួលទៅដល់ផូវដង្ហើម ដើម្បីកុំឲ្យប៉ះពល់ពីការរលាក។ វាជួយធ្វើការព្យាបាលក្អក ដោយជួយសម្រួលផ្លូវដង្ហើមរបស់អ្នកបានយ៉ាងល្អ។ ផ្លែឈើនេះ គឺជាប្រភពនៃវីតាមីន C ដែលជួយក្នុងការបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នក។

ប្រែសម្រួលដោយ៖​​ ពិសី

Related Articles