We TV Cambodia

ពាណិជ្ជកម្មទ្វេរភាគី កម្ពុជា – ថៃ ឈានដល់ទឹកប្រាក់ ៣.១ពាន់លានដុល្លារ រយៈពេល៤ខែ ឆ្នាំ២០២០

ពាណិជ្ជកម្មទ្វេរភាគី កម្ពុជា – ថៃ ឈានដល់ទឹកប្រាក់ ៣.១ពាន់លានដុល្លារ រយៈពេល៤ខែ ឆ្នាំ២០២០
កំពង់ផែរប្រទេសថៃ

ការធ្វើពាណិជ្ជកម្ម ទ្វេរភាគី កម្ពុជា ថៃ ក្នុងអំឡុងពេល ត្រឹមតែរយៈពេល ៤ខែ​ ដើមឆ្នាំ ២០២០ មានចំនួនទឹកប្រាក់សរុបដល់ទៅ ៣.១ពាន់លានដុល្លារ អាមេរិក ដែល​ទិន្នន័យនេះ មានការកើនឡើង ដល់ទៅ ១៨% នេះបើយោងតាមការ លើកឡើងរបស់ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ។

ប្រទេសកម្ពុជាបានចំណាយថវិកាចំនួន ២,៤ ពាន់លានដុល្លារ លើការនាំចូលទំនិញ ផលិតផល ចេញពីប្រទេសថៃ ដែលភាគច្រើនជាទំនិញ ប្រភេទ គ្រឿងម៉ាស៊ីនអេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ស្បៀង អាហារ គ្រឿងសំអាង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម ។

មិត្ដភាព កម្ពុជា ថៃ កំពុងសម្លឹងទៅរកការធ្វើពាណិជ្ជកម្មទ្វេភាគីដែលអាចឈានទៅដល់ ចំនួន ១៥ ពាន់លានដុល្លារក្នុងឆ្នាំ បើប្រៀបធៀបក្នុងឆ្នាំ ២០១៩ គឺមានចំនួន ៩,៤ ពាន់លានដុល្លារ និង នៅឆ្នាំ ២០១៨ មានចំនួន ៨,៣ ពាន់លានដុល្លារ ។

ដោយ៖ Stince

Related Articles