We TV Cambodia

ពាក្យសម្ដីមួយឃ្លារបស់ប្អូនស្រី យ៉ង់ ស្រីនីត ធ្វើឱ្យមហាជនជាច្រើនរំជួលចិត្ត

ពាក្យសម្ដីមួយឃ្លារបស់ប្អូនស្រី យ៉ង់ ស្រីនីត ធ្វើឱ្យមហាជនជាច្រើនរំជួលចិត្ត

ថ្មីៗនេះ អ្នកគ្រប់គ្នា ប្រហែលជាធ្លាប់ស្គាល់កុមារី យ៉ង់ ស្រីនីត ដែលមានសម្រស់ស្រស់ស្អាតពីធម្មជាតិហើយមែនទេ? កុមារីម្នាក់នេះបានធ្វើឲ្យមហាជន និងអ្នកលេងបណ្ដាញសង្គមជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងអាណិតអាសូរដល់ប្អូនស្រីគ្រប់គ្នា ខណៈដែលនាងត្រឹមជាក្មេងស្រីរស់នៅក្នុងគ្រួសារមានជីវភាពខ្វះខាត និងមានសមាជិកច្រើន។ ដោយកុមារីរូបនេះ នាងមានអាយុទើបតែ ១១ឆ្នាំប៉ុណ្ណោះ តែនាងចេះជួយរំលែកការងារគ្រួសារ ដើរលក់ចេកឆាប បន្ទាប់ពីចេញពីរៀន។ យ៉ាងណាមិញ នាងបានបង្ហើបពីជីវភាពគ្រួសារកំពុងជួបការខ្វះខាត ស្ដាប់ទៅពិតជាកម្សត់តែម្ដង។ មិនតែប៉ុណ្ណោះ កុមារីរូបនេះ បានបង្ហាញប្រាប់ឲ្យដឹងថា ពេលខ្លះគ្រួសារនាងមិនមានលុយទិញម្ហូប ហើយពេលខ្លះទៀតញ៉ាំព្រឹកខ្វះល្ងាច ម្យ៉ាងវិញទៀត នាងធ្លាប់ញ៉ាំបាយត្រឹមកន្លះកំប៉ុងគ្នា ៧នាក់ក៏មាន។

បើទោះបី នាងកើតមកក្នុងគ្រួសារមានភាពខ្វះខាត តែក្មេងស្រីរូបនេះ មិនអន់ចិត្តនឹងវាសនាខ្លួនឯងនោះទេ ក្នុងនោះដែរ ប្អូនស្រីបាននិយាយបន្ថែមពាក្យមួយឃ្លាយ៉ាងមានន័យដូច្នេះថា៖

«ទោះបីខ្ញុំក្រ ក៏ខ្ញុំមិនតូចចិត្ត សំខាន់ឲ្យតែខ្ញុំមានភាពកក់ក្ដៅ ពីឪពុកម្ដាយរបស់ខ្ញុំ» បន្ទាប់ពីបានផ្ដល់នូវបទសម្ភាសន៍ និយាយរៀបរាប់ពីអារម្មណ៍រស់នៅក្នុងគ្រួសារមានជីវភាពមួយខ្វះខាតរួច ក៏មានទស្សនិកជន និងអ្នកលេងបណ្ដាញសង្គមជាច្រើន បានពោលពាក្យជូនពរទៅកាន់ក្មេងស្រីរូបនេះគ្រប់គ្នា។ ជាពិសេស ពួកគេបានសរសើរពីចិត្តគំនិត ចេះគិតគូរដូចជាមនុស្សចាស់របស់ប្អូនស្រីគ្រប់គ្នាសឹងតែមិនដាច់ពីមាត់តែម្ដង។

គួរជម្រាបផងដែរថា នាពេលនេះកុមារីរូបនេះ បានត្រឡប់ទៅខេត្តមណ្ឌលគីរីវិញ ដើម្បីបន្តការសិក្សាបន្ថែម​ រីឯរឿងសិល្បៈទុកអោយស្រីនីតរៀនសិន។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles