We TV Cambodia

ពាក្យផ្អែមល្ហែមទាំងនេះគឺជាអ្វីដែលមនុស្សប្រុសគ្រប់រូបចង់ស្តាប់ពីនារីដែលខ្លួនស្រឡាញ់

ពាក្យផ្អែមល្ហែមទាំងនេះគឺជាអ្វីដែលមនុស្សប្រុសគ្រប់រូបចង់ស្តាប់ពីនារីដែលខ្លួនស្រឡាញ់

ភាគច្រើននៃមនុស្សប្រុស ប្រហែលជាបង្ហាញក្ដីស្រឡាញ់តិចជាងមនុស្សស្រី។ ដូច្នេះ ប្រសិនបើអ្នកគិតថា តើគាត់នឹងមានអារម្មណ៍ល្អយ៉ាងណានៅពេលអ្នកនិយាយការសរសើរទៅគាត់? អ្នកមិនចាំបាច់ស្មុគស្មាញជាមួយការនិយាយផ្អែមច្រើននោះទេ ប៉ុន្តែមានរឿងមួយចំនួន ដែលនឹងធ្វើឱ្យបុរសស្ដាប់ហើយ សប្បាយចិត្តជាពិសេស។

១,អូនពិតជាមានសំណាងណាស់ដែលបាននៅជាមួយបង”៖ វាជាការសំខាន់ណាស់ដែលត្រូវទទួលស្គាល់តម្លៃរបស់គាត់ចំពោះអ្នកដោយផ្ទាល់មាត់ នៅពេលនោះគាត់យល់ថា គាត់បានចូលរួមចំណែកផ្ដល់សុភមង្គលសម្រាប់អ្នក​ ហើយអ្នកពេញចិត្តចំពោះវា។ វានឹងធ្វើឱ្យគាត់មានមោទនភាពនិងជឿជាក់អ្នកខ្លាំងណាស់”ការកោតសរសើរគឺសំខាន់ណាស់នៅក្នុងទំនាក់ទំនងណាមួយ។ អ្នកប្រហែលជាកត់សំគាល់រឿងធំនិងតូចទាំងអស់ ដែលគាត់ធ្វើសម្រាប់អ្នកដូច្នេះហេតុអ្វីមិននិយាយអ្វីមួយ? គ្មានបុរសណាម្នាក់ដែលពិបាកចិត្ត ប្រសិនបើអ្នកសរសើរការខិតខំប្រឹងប្រែងរបស់គាត់នោះទេ។

២,អូនពិតជាសុំទោស៖ ការសុំទោសបន្ទាប់ពីការឈ្លោះប្រកែកគ្នា គឺជាធាតុផ្សំសំខាន់នៃទំនាក់ទំនងល្អ ហើយអ្នកមិនអាចដើរទៅមុខដោយគ្មានកាយវិការដ៏សាមញ្ញនេះទេ។ នេះប្រហែលជាមិនមែនជារឿងដែលផ្អែមល្ហែមនៅក្នុងបញ្ជីនោះទេ ប៉ុន្តែវាជារបស់មួយដែលសំខាន់បំផុត។ ប្រាប់ទៅកាន់គាត់ថា អ្នកមានការសោកស្តាយបន្ទាប់ពីការប្រយុទ្ធគ្នា ឬនៅពេលមានរឿងគួរឱ្យសោកស្តាយកើតឡើងក្នុងជីវិតរបស់គាត់។

ប្រែសម្រួលដោយ៖​​ ពិសី

 

Related Articles