We TV Cambodia

ពាក្យថា«រឹងមាំ» និយាយស្រួល ធាតុពិតពិបាកធ្វើ

ពាក្យថា«រឹងមាំ» និយាយស្រួល ធាតុពិតពិបាកធ្វើ

 ពាក្យ​ថា«​រឹង​មាំ» ​​អ្នក​ណា​ក៏​អាច​និយាយបាន​ដែរ​ ហើយ​គ្មាន​អ្វី​ដែល​ពិបាក​នោះទេ។ ប៉ុន្តែ ​ការ​យក​មក​អនុវត្តន៍​  ទើប​ពិបាក​ព្រោះ​ជាក់​ស្តែង​ វា​មិនមែន​ ងាយ​ស្រួល​ដូច​កា​រនិយាយ​​ របស់​អ្នក​ដែល​គ្រាន់​តែ​និយាយ​ឲ្យ​តែ​បាអ្នក​ត្រូវងមាំ ឆ្ពោះ​ទៅ​មុខ អ្នក​ត្រូវ​តែ​រឹងមាំ​ក្រោកឈរ កុំ​បោះ​បង់​ចោល​ខ្លួន​ឯងដោយ​បែបនេះ។ល។ ។ ​ពាក្យថា​«រឹងមាំ»​ គឺ​ការ​ដាស់​តឿន​សតិ​អារម្មណ៍​​ លើកទឹក​ចិត្តអ្នក​ឲ្យ​រៀន​ក្រោកឈរឡើង​វិញ​កុំ​ភ្លេច​ខ្លួន កុំ​ព្រោះ​តែ​ជួប​រឿង ​បន្តិច​បន្តួចក៏​បោះ​បង់​អ្វី​ៗ ​ចោល​ដោយ​មិន​ខ្វល់។ ត្បិតតែ​ថា ​វា​ពិបាក​ តែ​បើ​អ្នក​អាច​ធ្វើ​វា​បាន​ អ្នក​នឹ​ងក្លាយជា​មនុស្ស​ដែល​ខ្លាំង​ ក្នុង​ចំណោម​មនុស្ស​ ជាច្រើន​ទៀត​ដែល​យល់​ថា​វា​មិន​អាច​ទៅរួច។ តើ​អ្នក​ណា​ដែល​យល់​ពី​ អត្ថន័យ​ពិតប្រាកដ​នៃពាក្យ​ថា​រឹងមាំ?

គ្មាន​ទេ តែ​មនុស្សម្នាក់​ៗ កំណត់​និយម​ន័យ​នៃ ​​ភាព​រឹងមាំ​នោះ​ដោយខ្លួនឯង​រៀង​ៗខ្លួន។ មិន​ចាំ​បាច់​ ទាល់តែ​អ្នក​ មាន​លទ្ធភាព​ អាច​មើល​ថែរក្សា​គ្រួសារ​បាន​ទាំងមូល ទើប​គេហៅ​ថា​រឹងមាំ​នោះទេ ត្រឹម​តែ ​អ្នក​អាច​មើល​ថែ ខ្លួន​ឯងបាន​មិន​ចាំតែ​ពឹងផ្អែក លើ​អ្នក​ដទៃ ។ ព្រោះជាក់​ស្តែង​ គ្មាន​អ្នក​ណា​ដែល​រឹងមាំ គ្រប់​យ៉ាង​នោះទ ដូចពាក្យ​គេ​ថា​ លើលោកនេះ​ គ្មាន​អ្នក​ណា​ដែលល្អ​គ្រប់​ដប់​នោះទេ។ ទោះយ៉ាង​ បើ​ទោះបី​ជា​អ្នកបុគ្គលម្នាក់នោះ ​ជោគជ័យ ខ្លាំង​កម្រិតណា រឹង​មាំ​កម្រិត​ណា ​ក៏តែង​តែ​មាន​ នៅ​ចំណុច​ខ្សោយ ខ្វះ​ចន្លោះ​ដូចតែ​គ្នា​ដែរ ហេតុ​នេះ​ហើយ​ ទើប​បាន​ជា​មាន ​ការ​បង្កើត​ពាក្យលើកទឹក​ចិត្ត​ជា​ច្រើន ដើម្បី​ធ្វើ​ការ​ក្រើន​រំលឹក​ដល់ ​មនុស្ស​ដទៃៗផ្សេងទៀត ធ្វើ​ថា​អ្នក​ដែល​បង្កើត​នៅ​ពាក្យ​លើកទឹក​ចិត្ត​ទាំង​នេះ ពួកគេ​គឺ​សុទ្ធតែ ​ធ្លាប់​ឆ្លងកាត់​នៅ​ទុក្ខលំបាក ទាំងនោះ ហើយ​ធ្វើ​វា​ឲ្យបាន​សម្រេច ​ហើយ​ផងដែរ​។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles