We TV Cambodia

ពលរដ្ឋវៀតណាម នាំគ្នាបាតុកម្មមិនឲ្យចិនវិនិយោគលើកោះត្រល់ ព្រោះខ្លាចចិនយកអោយកម្ពុជា?

ដោយៈ ទិន សុខាវុធ

កន្លងមកមាន​ប្រជាពលរដ្ឋ​វៀតណាម​ជាច្រើននាក់ បានប្រមូល​ផ្តុំគ្នា​នៅ​មុខ​ទូតចិន និង​នៅ​កន្លែង​មួយ​ចំនួន​ផ្សេង​ទៀត ក្នុង​ទីក្រុង​ហាណូយ​ ​ប្រទេសវៀតណាម ក្នុង​គោល​បំណង​ធ្វើ​បាតុកម្មប្រឆាំង​នឹង​​​ការប្រគល់​ដែនកោះ «ភូគុក» អោយ​ទៅ​អ្នក​វិនិយោគចិន ធ្វើការ​អភិវឌ្ឍ​ផ្សេង​ៗ​នៅ​លើ​នោះ ដោយ​ពួក​គេ​មាន​ក្តី​ព្រួយ​បារម្ភ​ថា ប្រទេស​ចិនអាច​​នឹង​កាន់កាប់​ដែន​កោះ​នោះ​​ ធ្វើជា​របស់​ខ្លួន​ជា​រៀង​រហូត។

ទន្ទឹមនឹងនេះ ក៏​មាន​អ្នកវិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ផង​ដែរ​ថា
ប្រទេស​ចិន​អាចនឹង​យក​កោះ​ ភូគុក ដែល​ខ្មែរ​បាន​អះ​អាង​ថា​ជា​ «កោះត្រល់»
របស់​ខ្មែរ ​ប្រគល់​អោយ​កម្ពុជា​វិញ ព្រោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រទេសចិន​បាន​ក្លាយ​ជាមហាមិត្តចាក់​ទឹកមិន​លិច​ជាមួយ​នឹងកម្ពុជា​រួច​ទៅ​ហើយ​។

ក៏​ប៉ុន្តែទោះ​ជា​យ៉ាងណា​ក៏​ដោយ ក៏​សភា​វៀតណាម​បាន​បោះឆ្នោត​ច្រាន​ចោល​គំរោង​ប្រគល់​កោះ
ភូគុក ដែល​ខ្មែរ​ហៅថា​ កោះត្រល់​ នេះ​អោយ​ទៅ​អ្នក​​វិនិយោគ​ចិន​ធ្វើ​ការ​អភិវឌ្ឍ​ដែរ​។

មួយ​វិញទៀត កន្លងមក​ នគរបាល​វៀតណាម​បាន​ចាប់​ខ្លួន​មនុស្ស​ជាង
១០ នាក់ ទាក់ទង​នឹងបាតុកម្មប្រឆាំងនឹង​គំរោងវិនិយោគ​​នៅ​លើ​ កោះ​ត្រល់​ នេះ​។

កោះត្រល់​និង​ខេត្ត​មួយ​ចំនួន​ទៀត ​​​​​ដែល​មក​ទល់​នឹងពេលបច្ចុប្បន្ននៅ​មាន​ប្រជាជន​ខ្មែរ​រស់​នៅ
ត្រូវ​បាន​ រដ្ឋាភិបាល​អាណានិគម​បារាំង​កាត់​អោយ​ទៅ​ប្រទេស​វៀតណាម​ នៅ​សម័យ​ដែល​បារាំងបាន​​ដាក់​អាណានិគម​លើប្រទេស​​កម្ពុជា
វៀតណាម និង ឡាវ​ ៕

Related Articles