We TV Cambodia

ពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទាន ទោះបីស្ថានភាពក្នុងប្រទេសបែបណាក៏ដោយ

ពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទាន ទោះបីស្ថានភាពក្នុងប្រទេសបែបណាក៏ដោយ

ដោយ៖ពេជ្រ

ភ្នំពេញ៖ បើតាមការបង្ហោះក្នុងផេក ផ្លូវការរបស់សម្ដេច បានឲ្យដឹងថា នៅក្នុងដំណាក់កាលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ ពេលនេះរដ្ឋាភិបាលបានផ្អាកការនាំចេញអង្ករ និង ត្រី ទៅក្រៅប្រទេស ដើម្បីឲ្យផលិតផលទាំងនោះ កាន់តែសំបូរ និងងាយស្រួលទិញ ជាមួយតម្លៃធម្មតាទូទាំងប្រទេស។

សម្ដេចបានបន្តថា ចំពោះអង្ករក្រអូបដែលមានកុងត្រានាំចេញទៅក្រៅប្រទេសចិន គឺនៅដំណើរការធម្មតា។​ ក្រៅពីអង្ករ និងត្រី សម្ដេចបានឲ្យត្រៀមអំបិល និងត្រៀមរោងចក្រផលិតមី និងផលិតទឹកសុទ្ធដបសម្រាប់ជួយប្រជាពលរដ្ឋផងដែរ។

សម្ដេចសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទានដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *