We TV Cambodia

ពលរដ្ឋខ្មែរដែលជាប់គាំងនៅម៉ាឡេស៊ី នឹងមកដល់កម្ពុជានាល្ងាចស្អែកនេះ

ពលរដ្ឋខ្មែរដែលជាប់គាំងនៅម៉ាឡេស៊ី នឹងមកដល់កម្ពុជានាល្ងាចស្អែកនេះ

ដោយ៖ពេជ្រ

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរដែលជាប់គាំងនៅម៉ាឡេស៊ី នឹងមកដល់កម្ពុជានាល្ងាចស្អែកនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងថ្ងៃ១៥ មិថុនា ឆ្នាំ២០២០។

បើយោងតាមសេចក្ដីប្រកាស បានឱ្យដឹងថា បន្ទាប់ពីបានពិភាក្សាជាបន្តបន្ទាប់ និងសម្របសម្រួលអស់រយៈពេលមួយខែកន្លះ រវាងស្ថានទូត និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ពាក់ព័ន្ធនឹងករណីពលរដ្ឋខ្មែរចំនួន ១៤៣នាក់ ដែលខកខានដំណើរកាលពីថ្ងៃ០៧ មេសា ឆ្នំា២០២០។ នាពេលនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានរៀបចំរួចរាល់នៅជើងហោះហើរពាណិជ្ជកម្មមួយ នៅល្ងាចថ្ងៃទី១៦ ស្អែកនេះ។

សូមបញ្ជាក់ដែរថា អ្នកកដំណើរជាពលរដ្ឋខ្មែរដែលនឹងហោះហើរមកស្អែកល្ងាចនេះ មានចំនួនសរុប ២១៩នាក់៕

Related Articles