We TV Cambodia

ពលរដ្ឋកម្ពុជាតម្រូវឲ្យផ្អាកចេញចូលដឹកទំនិញពីប្រទេសថៃរយៈពេល ៤ថ្ងៃ

ពលរដ្ឋកម្ពុជាតម្រូវឲ្យផ្អាកចេញចូលដឹកទំនិញពីប្រទេសថៃរយៈពេល ៤ថ្ងៃ
ពលរដ្ឋកម្ពុជាតម្រូវឲ្យផ្អាកចេញចូលដឹកទំនិញពីប្រទេសថៃរយៈពេល ៤ថ្ងៃ

រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសឱ្យប្រជាពលរដ្ឋផ្អាកចេញចូលដឹកទំនិញនៅផ្សាររោងក្លឿក្នុងប្រទេសថៃ រយៈពេល ៤ថ្ងៃនាដើមខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅនេះ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត (ប្រភព៖ info.gov)

ការប្រកាសនេះដែរ គឺយោងតាមសសេចក្ដីជូនដំណឹងរបដ់រដ្ឋបាលខេត្តស្រះកែវ នៃព្រះរាជានាចក្រថៃ ស្ដីពីការផ្អាកឲ្យប្រជាពលរដ្ឋខ្មែរចេញចូលដឹកទំនិញចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងអំឡុងថ្ងៃឈប់សម្រាកសាធារណៈរបស់ប្រទេសថៃ៕

អត្ថបទដោយ៖ Nevin

Related Articles