We TV Cambodia

ពលករថៃ ៨០នាក់ដែលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង បានរត់គេចខ្លួននៅអាកាសយាន្តដ្ឋាន ហើយអាជ្ញាធរកំពុងធ្វើការស្វែងរក

ពលករថៃ ៨០នាក់ដែលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង បានរត់គេចខ្លួននៅអាកាសយាន្តដ្ឋាន ហើយអាជ្ញាធរកំពុងធ្វើការស្វែងរក
(ប្រភព៖ Google)

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃរាយការណ៍ថា ជនជាតិថៃប្រមាណ ៨០នាក់ក្នុងចំណោម ២០០នាក់ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិកាលពីថ្ងៃសៅរ៍តាមជើងហោះហើរចំនួន៤ បន្ទាប់ពីត្រឡប់មកពីធ្វើការខុសច្បាប់នៅប្រទេសកូរ៉េខាងត្បូង ហើយពួកគេបានរត់គេចខ្លួន។ អាជ្ញាធរកំពុងស្រាវជ្រាវជាបន្ទាន់ចំពោះមនុស្ស ៨០នាក់ដែលបានរត់គេចចេញពីតំបន់ដែលត្រូវបានគេរឹតត្បិតខណៈពួកគេកំពុងត្រូវបានគេនាំទៅកាន់មូលដ្ឋានកងទ័ពជើងទឹកមួយនៅក្នុងស្រុកSattahip ខេត្តChon Buri សម្រាប់ការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាបន្ទាប់ពីបានពិនិត្យរកវីរុស Covid-19។

ទីតាំងសម្រាប់ដាក់ពលករថៃដែលត្រឡប់ពីប្រទេសកូរ៉េខាងត្បូង (ប្រភព៖ Google)

ដោយឡែកអាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលជនភៀសខ្លួនទាំងនោះអាចរត់គេចបាននោះទេ ប៉ុន្តែអនុរដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោក Sathit Pitutaecha បានមានប្រសាសន៍ថា លោកបានណែនាំឱ្យនាយកដ្ឋានត្រួតពិនិត្យជំងឺ រកឈ្មោះ និងអាសយដ្ឋានរបស់ពួកគេពីបញ្ជីអ្នកជាប់ឃុំកាលពីថ្ងៃសៅរ៍ និងដើម្បីរកទីតាំងពួកគេ ហើយអោយពួកគេបំពេញតាមលក្ខខណ្ឌដែលត្រូវអោយពួកគេនៅដាច់ដោយឡែកពីគ្នារយៈពេល ១៤ថ្ងៃនោះសិន។ ការរត់គេចខ្លួនរបស់ពួកគេទាំងអស់នឹងត្រូវប្រឈមនឹងការចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងនៅក្រោមច្បាប់គ្រប់គ្រងជំងឺ។

(ប្រភព៖ Google)

បើតាមនាយកអាកាសយានដ្ឋានថៃលោក Sutherrawat Suwanrat បានប្រកាសនៅថ្ងៃសៅរ៍ថា មានអ្នកដំណើរ ១០៤នាក់ក្នុងនោះមានជនជាតិថៃ ៨៨នាក់ដែលបានហោះហើរលើកដំបូងពីកូរ៉េខាងត្បូងមកកាន់ប្រទេសថៃចាប់តាំងពីមានការរីករាលដាលមេរោគ Covid-19 ក្នុងប្រទេសកូរ៉េខាងត្បូងរួចមក។ មនុស្ស ១៥នាក់ត្រូវបានគេរកឃើញថាមានគ្រុនក្តៅខ្លាំង ហើយត្រូវបានគេបញ្ជូនភ្លាមៗសម្រាប់ការធ្វើតេស្តបន្ថែមទៀតដើម្បីកំណត់ថាតើពួកគេឆ្លងវីរុស Covid-19 ដែរឬទេ។ ចំណែកមនុស្ស ៦៦នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថាមានហានិភ័យខ្ពស់ក្នុងការផ្ទុកមេរោគ Covid-19។

(ប្រភព៖ Google)

លោក Sutherrawat Suwanrat ក៏បានបន្ថែមថាអ្នកដំណើរជនជាតិថៃដែលមានហានិភ័យខ្ពស់ត្រូវបានបញ្ជូនទៅមូលដ្ឋានកងទ័ពជើងទឹក Sattahip ដើម្បីធ្វើការពិនិត្យហើយជនជាតិថៃដែលនៅសេសសល់ត្រូវបានបញ្ជូនទៅស្ថានីយពន្លត់អគ្គីភ័យនៅអាកាសយានដ្ឋានដើម្បីយកទៅខេត្តរបស់ពួកគេដើម្បីទុកនៅកន្លែងដែលបានកំណត់។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles