We TV Cambodia

ពលករខ្មែរ១៥០០០នាក់នៅថៃ ត្រឡប់មកកម្ពុជាវិញ ខណៈអ្នកខ្លះមិនបានពិនិត្យសុខភាពឡើយ

ពលករខ្មែរ១៥០០០នាក់នៅថៃ ត្រឡប់មកកម្ពុជាវិញ ខណៈអ្នកខ្លះមិនបានពិនិត្យសុខភាពឡើយ

យោងតាមប្រសាសន៍របស់ សម្តេច ស ខេង នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានលើកឡើងថា មកដល់ពេលនេះ មានពលករខ្មែរប្រមាណ១៥០០០នាក់ បានវិលត្រឡប់ពីប្រទេសថៃ ចូលកម្ពុជាវិញ បន្ទាប់ពីទទួលដំណឹងថា ប្រទេសថៃមានគម្រោងបិទព្រំដែន ហើយក្នុងចំណោមនោះ ក៏មានពលករមួយចំនួនពុំបានពិនិត្យសុខភាពផងដែរ។ ការថ្លែងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយមន្ដ្រីនគរបាល អន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ខណៈកម្ពុជាកំពុងតែប្រឈមជាមួយការរីករាលដាល នៃមេរោគ កូវីដ។

សម្តេច បានបញ្ជាក់ទៀតដែរថា រហូតមកដល់ពេលនេះ ពលករខ្មែរនៅប្រទេសថៃ បានត្រឡប់មកដល់កម្ពុជាវិញ មានចំនួនប្រមាណ១៥០០០នាក់ហើយ។ សម្ដេចបានបន្ថែមទៀតថា ដល់ពេលពួកគាត់ មកអញ្ចឹងទៅ ជាក់ស្តែង គឺថាយើងអត់មានលទ្ធភាពត្រួតពិនិត្យអស់ទេ ហើយយើងក៏អត់មានលទ្ធភាពដើម្បីនឹងឃុំពួកគាត់១៤ថ្ងៃដែរ មានតែត្រួតពិនិត្យ ហើយធ្វើបញ្ជីស្នាម មុខសញ្ញាហ្នឹងនៅទីណាខ្លះ ស្រុកភូមិ ខេត្តនៅណា ដើម្បីបញ្ជូនទៅខេត្តសាមី គ្រប់គ្រងបន្ត។ នេះជាវិធានការដែលយើងបានធ្វើ។

ប្រជាជនខ្មែរជាច្រើន បានវិលត្រលប់មកកាន់ស្រុកកំណើតវិញ ព្រោះពួកគាត់អត់មានការងារធ្វើ ពោលគឺនៅប្រទេសថៃ ក៏មានការបិទការដ្ឋានការងារមួយចំនួន ខារ៉ាអូខេ អូតែល ភោជនីយដ្ឋាន ហាងកាត់សក់ ហាងចាក់សាក់ជាដើម បើសូម្បីប្រជាជនថៃជាច្រើននាក់ ក៏គាត់ក៏មិនដឹងទៅណា ព្រោះអត់ការងារធ្វើ ណាមួយខ្លាចជំងឺឆ្លងនៅបាងកក។

សម្ដេច ស ខេង​ ក៏បានដាក់សំណើរទៅកាន់ សម្ដេច ហ៊ុន សែន ដើម្បីចាត់វិធានការតាមតំបន់ ភូមិឃុំ ដែលពួគេរស់នៅ ហើយសម្ដេច ហ៊ុន សែន ក៏បានអនុញ្ញាត ដោយតម្រូវឲ្យពួកគេ នៅដាច់ដោយឡែក ចំនួន ១៤ ជាពិសេសមុខសញ្ញា ដោយមិនឲ្យពួកគេប៉ះពាល់អ្នកជិតខាង។

អត្ថបទដោយ៖ Stince

Related Articles