We TV Cambodia

ពងទាកូនឆ្ងាញ់មែន! ​តែបើទទួលទានច្រើនវាមិនល្អសម្រាប់សុខភាពទេ

ពងទាកូនឆ្ងាញ់មែន! ​តែបើទទួលទានច្រើនវាមិនល្អសម្រាប់សុខភាពទេ

អ្នកណាខ្លះចូលចិត្តញ៉ាំពងទាកូន? ថ្វីបើពងទាកូនសម្បូរសារធាតុចិញ្ចឹមក៏ពិតមែន ប៉ុន្តែយើងត្រូវដឹងថា ការទទួលទានជ្រុលពេកក៏មិនល្អសម្រាប់រាងកាយដែរ។ ខាងក្រោមនេះជាផលប៉ះពាល់ដល់សុខភាព៖

១,ប៉ះពាល់ដល់ផ្លូវភេទ
ជាទូទៅ គេតែងតែយកជីធ្វើជាបន្លែសម្រាប់ផ្ទាប់ជាមួយពងទាកូន ក៏ប៉ុន្តែការទទួលទានជីច្រើនពេក អាចធ្វើឲ្យបុរសខ្សោយផ្លូវភេទ។

២,ទទួលទានខុសពេលអាចខូចប្រព័ន្ធរំលាយអាហារ
មនុស្សភាគច្រើនតែងតែញ៉ាំពងទាកូននៅពេលល្ងាច តែអ្នកជំនាញបានបង្ហាញថា ពងទាកូនគួរទទួលទាននៅពេលព្រឹកល្អជាង ព្រោះវាជាអាហារដែលពិបាករំលាយ។ ប្រសិនបើអ្នកទទួលទាននៅពេលល្ងាចវិញ វានឹងធ្វើឲ្យពិបាករំលាយ បណ្តោលឲ្យហើមពោះ ហើយអាចខូចក្រពះថែមទៀត។

៣,ប៉ះពាល់ដល់កុមារក្រោមអាយុ៥ឆ្នាំ
កុមារក្រោមអាយុ៥ឆ្នាំ គួរតែជៀសវាង​ ព្រោះក្នុងអំឡុងពេលនេះប្រព័ន្ធរំលាយអាហាររបស់ពួកគេនៅមានភាពទន់ខ្សោយ ដែលងាយប្រឈមនឹងបញ្ហាហើមពោះ ខូចប្រព័ន្ធរំលាយ ប៉ះពាល់ដល់សុខភាពផ្សេងៗ។

៤,អ្នកដែលមិនគួរទទួលទានពងទាកូន
ប្រសិនបើអ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម រោគថ្លើម ខ្លាញ់ក្នុងថ្លើម សរសៃឈាមបេះដូង ឈឺសន្លាក់ឆ្អឹង.ល. ហាមទទួលទានពងទាកូនឲ្យសោះ ព្រោះវាអាចធ្វើឲ្យស្ទះសរសៃឈាម ដែលបណ្តាលឲ្យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល៕

ប្រែសម្រួលដោយ៖​ ពិសី

Related Articles