We TV Cambodia

ផ្សិតចំបើង​ ក្រៅពីមានរសជាតិឆ្ងាញ់ហើយ​ ថែមទាំងមានគុណប្រយោជន៏ដល់សុខភាពរាងកាយទៀត

ផ្សិតចំបើង​ ក្រៅពីមានរសជាតិឆ្ងាញ់ហើយ​ ថែមទាំងមានគុណប្រយោជន៏ដល់សុខភាពរាងកាយទៀត

ផ្សិតចំបើងជាបន្លែដែលបណ្ដុះដោយធម្មជាតិ គ្មានសារធាតុគីមី។ ស្រ្ដីមេផ្ទះគ្រប់រូបតែងតែ យកមកធ្វើជាម្ហូបអាហារ ដូចជា ឆាសាច់គោ ឬស្ងោរជ្រក់ជាដើម។ល។​​ ​តើអ្នកមានដឹងទេថាផ្សិតចំបើង ផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពអ្វីខ្លះ?  ជាការពិតផ្សិតចំបើង មិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសារ និង តម្លៃសមរម្យជាងផ្សិតដទៃទេ តែវាក៏មានផ្ទុកនូវប្រូតេអ៊ីន និង សារធាតុជាច្រើនដូចជា កាបូអ៊ីដ្រាត ជាតិដែក ជាតិកាកសរសៃ ផូស័្វរ វីតាមីន C និង សារធាតុដទៃផ្សេងៗ ដែលសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់សុខភាព។

 

 

១/ មានផ្ទុកកូលេស្តេរ៉ុលទាប៖ ផ្សិតចំបើង មានផ្ទុកនូវប្រូតេអ៊ីនជាច្រើន មិនមានផ្ទុកនូវជាតិខ្លាញ់អាក្រក់ និង មានកាបូអ៊ីដ្រាតទាប។ លើសពីនេះទៅទៀត ជាតិសរសៃ និង អង់ស៊ីម នៅក្នុងផ្សិតអាចជួយដល់ដំណើរការប្រព័ន្ធរំលាយអាហារបានយ៉ាងល្អទៀតផង។

២/ ល្អសម្រាប់ជំងឺទឹកនោមផ្អែម៖ អត្ថប្រយោជន៍របស់ផ្សិតចំបើង ដែលអ្នកពុំធ្លាប់បានដឹងនោះគឺ ល្អសម្រាប់ថ្លើមលំពែង និង ក្រពេញទឹកនោមដទៃទៀត ដែលអាចបង្កើន ការបង្កើតអាំងស៊ុយលីននូវបរិមាណត្រឹមត្រូវ និង មានផ្ទុកនូវអង់ទីប៊ីយូទិកដ៏ល្អ ។

៣/ ការពារពីជំងឺផ្សេងៗ៖ ក្រៅពីអត្ថប្រយោជន៍ខាងលើ ផ្សិតចំបើងក៏អាចការពាររាងកាយពីការឆ្លងមេរោគ ព្យាបាលដំបៅរលាក ឬស្នាមរបួសស្រាលៗ ហើយជាពិសេសវាថែមទាំងជាប្រភពនៃវីតាមីន C និង វីតាមីន A ដែលមានអត្ថប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំក្នុងការការពារអ្នកពីការកើតមានជំងឺផ្សេងៗ។

៤/ បង្ការភាពស្លេកស្លាំង៖ អ្នកប្រហែលជាធ្លាប់បានដឹងហើយថា ជាតិដែកមានតួនាទីក្នុងការប្រឆាំងទៅនឹងភាពស្លេកស្លាំង ដែលបណ្តាលមកពីកង្វះឈាមនៅក្នុងរាងកាយ ហើយផ្សិតចំបើងមានផ្ទុកនូវជាតិដែកគ្រប់គ្រាន់ ដើម្បីជួយឲ្យអ្នកចៀសផុតពីបញ្ហានៃភាពស្លេកស្លាំង។

៥/ ល្អសម្រាប់សុខភាពបេះដូង៖ ប្រឆាំងទៅនឹងបាក់តេរីដែលរក្សាសរីរាង្គខាងក្នុងរបស់អ្នក ឱ្យឆ្ងាយពីការវាយប្រហារនៃបាក់តេរី ហើយជាពិសេសនោះគឺការពារពីជំងឺបេះដូងទៀតផង។

ប្រែសម្រួលដោយ៖ ពិសី

 

 

 

Related Articles