We TV Cambodia

ផ្សារ Big C របស់ថៃគ្រោងនឹងសហការជាមួយក្រុមហ៊ុន Tesco

ផ្សារ Big C របស់ថៃគ្រោងនឹងសហការជាមួយក្រុមហ៊ុន Tesco

ដោយ៖ពេជ្រ

រូបភាព ឯកសារ

ក្រុមហ៊ុន Big C Supercenter បានទទួលស្គាល់ថាក្រុមហ៊ុនចង់ចាប់យកអាជីវកម្មជាមួយក្រុមហ៊ុន Tesco ហើយបានដាក់ដេញថ្លៃផងដែរ។

លោក Aswin Techajareonvikul នាយកប្រតិបត្តិក្រុមហ៊ុនបានមានប្រសាសន៍ថា គំរូអាជីវកម្មរបស់ក្រុមហ៊ុន Big C និងក្រុមហ៊ុន Tesco មានលក្ខណៈខុសគ្នាទាក់ទងនឹងផលិតផលនិងទីតាំង។

លោកបន្តថា យើងដំណើរការហាងបាន ៦០ ខេត្តខណៈដែលក្រុមហ៊ុន Tesco មានហាងនៅតាមខេត្តមួយចំនួនដែលយើងមិនមាន។ យើងជឿជាក់ថាប្រសិនបើយើងបន្ថែមក្រុមហ៊ុន Tesco ទៅនឹងផលប័ត្ររបស់យើងវានឹងជួយពង្រីកអាជីវកម្មលក់រាយរបស់យើង។

លោក Aswin មានប្រសាសន៍ថា៖«កត្តាសំខាន់គឺតម្លៃសមរម្យការប្រកួតប្រជែងនិងច្បាប់។ យើងចាប់អារម្មណ៍ក្រុមហ៊ុន Tesco ពីព្រោះក្រុមហ៊ុននេះមានមូលដ្ឋានគ្រឹះអាជីវកម្មរឹងមាំនៅតាមបណ្តាខេត្តមួយចំនួននិងទ្រង់ទ្រាយអាជីវកម្មផ្សេងៗដែលនឹងជួយពង្រឹងអាជីវកម្មរបស់ Big C»។

លោក Aswin  និយាយថាខណៈពេលដែលការប្រកួតប្រជែងនៅក្នុងវិស័យលក់រាយរបស់ប្រទេសថៃមានសភាពខ្លាំងក្លាក្រុមហ៊ុននៅតែទទួលបាននូវការប្រកួតប្រជែងខ្ពស់និងទទួលបានបទពិសោធន៍យ៉ាងច្រើនដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនអន្តរជាតិ។

គិតត្រឹមថ្ងៃទី ១៥ ខែមករាក្រុមហ៊ុន Big C បើកហាងចំនួន ១,២៣១ កន្លែងទូទាំងប្រទេស។ ក្នុងចំណោមហាងទាំងអស់ប្រហែល ១៥០ ហាងគឺជាផ្សារទំនើបសាខា ១.០១៨ ស្ថិតនៅក្រោមBig C ហើយនៅសល់គឺជាទ្រង់ទ្រាយផ្សេងទៀត៕

Related Articles